ព័ត៌មាន

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលីលើកទី២


 
ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh ជួបចរចារជាមួយនាយឧត្តមសេនីយ៍ Claudio Graziano
មេបញ្ជាការការពារជាតិអ៊ីតាលី (រូបថតៈ​TTXVN)

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - អ៊ីតាលី​បាន​ប្រព្រឹត្ត​ទៅក្នុង​ក្របខ័ណ្ឌ នៃដំណើរ​ទស្សនកិច្ច​នៅអ៊ីតាលី ចាប់ពីថ្ងៃទី២៧​ដល់ថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០១៧ របស់គណៈ​ប្រតិភូជាន់ខ្ពស់ ក្រសួង​ការពារ​​ប្រទេស​​វៀត​ណាម​ ដឹកនាំដោយ​ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​​វៀតណាម​។ ឧត្តមសេនីយ៍ឯ​កលោក Nguyen Chi Vinh និងលោក D​omenico Rossi រដ្ឋ​លេខាធិការ​ការពារ​ជាតិ សាធារណរដ្ឋ​អ៊ីតាលី អញ្ជើញ​ជាសហអធិបតីកិច្ច​សន្ទនា​នេះ។ ក្នុងជំនួប លោក Domenico Rossi បាន​អះអាងសារជាថ្មីលើការគាំទ្រ របស់រដ្ឋាភិបាល​អ៊ីតាលី ចំពោះកិច្ច​សហប្រតិបត្តិការ លើវិស័យ​ការពារ​ជាតិ​ទ្វេភាគី។​​ ​ភាគីអ៊ីតាលី​នៅបន្ត​ទទួល​សិក្ខាកាម​វៀត​ណាម ចូលរួមវគ្គបណ្តុះបណ្តាល​នៅសាលាយោធា​មួយ​ ចំនួន​របស់​​អ៊ីតាលី។ រីឯខ្លួនវិញ លោក Nguyen Chi Vinh បានចាត់​ទុក​ថា ក្រសួង​ការពារ​ជាតិ នៃប្រទេសទាំងពីរ គប្បី​​បង្កើន​​យន្តការ​សហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព នាពេលខាងមុខ។ វៀតណាមក៏ត្រៀមខ្លួន​ជាស្រេច ទទួល​​សិក្ខាកាម​អ៊ីតាលី មកវៀត​ណាម​រៀនភាសា​វៀតណាម និងចូលរួម​វគ្គបណ្តុះ​បណ្តាល​ជាន់​ខ្ពស់នៅ វិទ្យាស្ថាន​ការពារ​ជាតិ ស្តីពីសិល្បៈ​សង្គ្រាម​តស៊ូការពារ​មាតុប្រទេស របស់​វៀត​ណាមផងដែរ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top