• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អ៊ីស្រាអែល៖ មូលដ្ឋានគ្រឹះ ពង្រឹងពាណិជ្ជកម្មទ្វេភាគី

នាថ្ងៃទី ១១ ខែធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសិក្ខាសាលាឧទ្ទេសនាមអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អ៊ីស្រាអែល (VIFTA)។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយស្ថានទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងហាណូយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មអ៊ីស្រាអែលប្រចាំនៅវៀតណាម សម្របសម្រួលជាមួយក្រសួងឧស្សាហ-ពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម-ឧស្សាហកម្មវៀតណាម (VCCI)។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Nguyen Sinh Nhat Tan បានធ្វើអត្ថាធិប្បាយថា ទំនាក់ទំនងវៀតណាម - អ៊ីស្រាអ៊ែល បានពង្រីកនិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ក្នុងរយៈពេល ១១ ខែនៃឆ្នាំនេះ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាម និងអ៊ីស្រាអែលសម្រេចបាន ២,៨ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលនាំចេញដែលជាប្រៀបខ្លាំងរបស់ប្រទេសទាំងពីរមិនមានលក្ខណៈប្រកួតប្រជែងនោះទេ ប៉ុន្តែបានបំពេញបន្ថែមគ្នាទៅវិញទៅមក បង្កើតលក្ខខណ្ឌដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរពាណិជ្ជកម្មវៀតណាម-អ៊ីស្រាអែល។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែល (VIFTA) នឹងបង្កើតលក្ខខណ្ឌដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងសកម្មភាពផ្លាស់ប្តូរជាច្រើនទៀត។

  កម្មវិធីឧទ្ទេសនាមកិច្ចព្រមព្រៀង VIFTA នៅទីក្រុងហាណូយ។ រូបថត៖ Gia Thanh/baoquocte  

VIFTA ត្រូវបានចុះហត្ថលេខានៅឆ្នាំ២០២៣ ហើយត្រូវបានរំពឹងថានឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដោយមានការសន្យាកាត់បន្ថយពន្ធ ៨៥% ពីភាគីវៀតណាម និង ៩២% ពីភាគីអ៊ីស្រាអែល។ វិស័យសហប្រតិបត្តិការសំខាន់ៗរួមមាន បច្ចេកវិទ្យាកសិកម្ម ការគ្រប់គ្រងធនធានទឹក និងថាមពលកកើតឡើងវិញ។ VIFTA ក៏កាត់បន្ថយរបាំងផ្លូវច្បាប់ នាំមកនូវទំនុកចិត្តកាន់តែខ្លាំងដល់វិនិយោគិនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបុណ្យអាវផាយទេសចរណ៍ ឆ្នាំ ២០២៥ - បំភ្លឺលក្ខណៈប្រណិតផូរផង់នៃបេតិកភណ្ឌ

ពិធីបុណ្យអាវផាយទេសចរណ៍ ឆ្នាំ ២០២៥ - បំភ្លឺលក្ខណៈប្រណិតផូរផង់នៃបេតិកភណ្ឌ

នៅល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ មន្ទីរទេសចរណ៍ទីក្រុងហាណូយបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំពិធីបិទពិធីបុណ្យអាវផាយទេសចរណ៍ ទីក្រុងហាណូយឆ្នាំ ២០២៥ ក្រោមប្រធានបទ "អាវផាយទីក្រុងហាណូយ - បំភ្លឺលក្ខណៈប្រណិតផូរផង់នៃបេតិកភណ្ឌ"។

Top