• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំ COP26 បានប្រារព្ធនៅទីក្រុង Glasgow

ក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រព្រឹត្តទៅជិតពីរសប្តាហ៍នេះ តំណាងមកពីប្រទេសជិត ២០០ នឹងពិភាក្សាអំពីរបៀបឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមនៃការឡើងកំដៅផែនដី។

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ កិច្ចប្រជុំលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) បានបើកនៅទីក្រុង Glasgow (ចក្រភពអង់គ្លេស)។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រព្រឹត្តទៅជិតពីរសប្តាហ៍នេះ តំណាងមកពីប្រទេសជិត ២០០ នឹងពិភាក្សាអំពីរបៀបឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមនៃការឡើងកំដៅផែនដី។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ប្រធាន COP26 លោក Alok Sharma បានអំពាវនាវឱ្យប្រទេសនានាធ្វើសកម្មភាពរួមគ្នា ដើម្បីទប់ស្កាត់ផលប៉ះពាល់មហន្តរាយបំផុតនៃការឡើងកំដៅផែនដី។ លោក Alok Sharma បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះគឺជា "ឱកាសចុងក្រោយ និងល្អបំផុត" ដើម្បីគ្រប់គ្រងការកើនឡើងសីតុណ្ហភាពពិភពលោកដល់ ១,៥អង្សាសេ បើប្រៀបនឹងសម័យមុនឧស្សាហកម្ម។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ ចាប់ពីថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ១២ ខែវិច្ឆិកា អ្នកចរចានឹងស្វែងរកការដោះស្រាយបញ្ហានៅសេសសល់ ចាប់តាំងពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ឆ្នាំ ២០១៥ និងស្វែងរកវិធានការដោយខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការកើនឡើងសីតុណ្ហភាពពិភពលោកដល់ ១,៥អង្សាសេ បើប្រៀបនឹងសម័យមុនឧស្សាហកម្ម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top