• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំអនឡាញរវាងរដ្ឋាភិបាលជាមួយមូលដ្ឋាន ឆ្នាំ ២០១៩ ប្រារព្ធធ្វើឡើងនាថ្ងៃទី ៣០ - ៣១ ធ្នូ

កិច្ចប្រជុំនេះ នឹងធ្វើការវាយតំលៃនូវផែន ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមទាំងមូលក្នុងឆ្នាំ ២០១៩ និងទិសដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០។

ទិដ្ឋភាពនៃសន្និសីទកាសែត 

អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៧ ខែធ្នូនៅទីក្រុងហាណូយ រដ្ឋមន្រ្តីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានអោយដឹងថា កិច្ចប្រជុំអនឡាញរវាងរដ្ឋាភិបាលជាមួយមូលដ្ឋានឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ពោលគឺ ថ្ងៃទី ៣០ និង ៣១ ធ្នូ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc។ កិច្ចប្រជុំនេះ នឹងធ្វើការវាយតំលៃនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមទាំងមូលក្នុងឆ្នាំ ២០១៩ និងទិសដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០។ រដ្ឋមន្ត្រី លោក Mai Tien Dung បានសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងបរិបទម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០១៩ ទទួលបានលទ្ធផលយ៉ាងរឹងមាំនិងជាក់ស្តែង; ទន្ទឹមជាមួយគ្នានេះ គោលដៅចំនួន ១២ ដែលរដ្ឋសភាប្រគល់សុទតែបានសម្រេចជាស្ថាពរ ក្នុងនោះមានគោលដៅចំនួន ៧ លើសពីកាលកំណត់។ កំណើន GDP ទទួលបាន ៧,០២% ដែលជាអត្រាខ្ពស់បំផុតមួយនៅលើពិភពលោក ហើយអតិផរណាស្ថិតនៅក្រោមការគ្រប់គ្រងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top