• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំសមាជិកសភាស្ត្រី AIPA អនុម័តលើសេចក្តីសម្រេចចិត្តចំនួន៣

ដោយផ្អែកលើមូលដ្ឋានទាំងនេះ អង្គប្រជុំបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងសេចក្តីសម្រេចទាំង៣ខាងលើផងដែរ។
កិច្ចប្រជុំសមាជិកសភាស្ត្រី AIPA

នារសៀលថ្ងៃទី២១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភានៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍លើកទី៤៣ (AIPA-43) បានប្រព្រឹត្តិទៅកិច្ចប្រជុំសមាជិកសភាស្ត្រី AIPA (WAIPA)។ គណៈប្រតិភូវៀតណាមដឹកនាំដោយសមាជិកាអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា លោកស្រី Le Thu Ha បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ នេះគឺជាលើកទីពីរហើយ ដែលកិច្ចប្រជុំសមាជិកសភាស្ត្រី AIPA បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើប្រធានបទចំនួនពីរគឺ៖ សមភាពយេនឌ័រ និងការផ្ដល់សិទ្ធិដល់ស្ត្រី ដើម្បីការស្ដារឡើងវិញប្រកបដោយបរិយាប័ន្នក្រោយជំងឺរាតត្បាតកូវីដ ១៩; ជំរុញតួនាទីរបស់សមាជិកសភាស្ត្រីក្នុងការជំរុញរបៀបវារៈសន្តិសុខ សន្តិភាព និងស្ត្រី។ អង្គប្រជុំបានពិចារណាលើពង្រាងសេចក្តីសម្រេចចិត្តចំនួន៣។ ទី១ គឺ ពង្រាងសេចក្តីសម្រេចចិត្តស្តីពីការអនុម័តលើរបាយការណ៍នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រី AIPA។ ទីពីរ គឺពង្រាងសេចក្តីសម្រេចចិត្តស្ដីពីសមភាពយេនឌ័រ និងការផ្ដល់សិទ្ធិដល់ស្ត្រី ដើម្បីការស្ដារឡើងវិញប្រកបដោយចីរភាពក្រោយកូវីដ ១៩។ ទីបីគឺ សេចក្តីសម្រេចចិត្តស្ដីពីការជំរុញតួនាទីរបស់សមាជិកសភាស្ត្រីក្នុងការជំរុញរបៀបវារៈដើម្បីសន្តិសុខ សន្តិភាព និងស្ត្រី។ សំណើភាគច្រើនរបស់អង្គប្រជុំត្រូវបានអនុម័ត ហើយត្រូវបានដាក់បញ្ជូលទៅក្នុងសេចក្ដីសម្រេចចិត្តចុងក្រោយនៃកិច្ចប្រជុំសមាជិកសភាស្ត្រី។ ដោយផ្អែកលើមូលដ្ឋានទាំងនេះ អង្គប្រជុំបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងសេចក្តីសម្រេចទាំង៣ខាងលើផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top