• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈពិភាក្សាអំពីខ្លឹមសារសំខាន់ជាច្រើន

នាព្រឹកថ្ងៃទី៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈ ឆ្នាំ២០២៣។
Phiên họp Chính phủ thường kỳ tháng 2. Ảnh: Dương Giang-TTXVN

 

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋាភិបាលបានវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែ កុម្ភៈ និងពីរខែដំបូងនៃឆ្នាំនេះ; ការអនុវត្តកម្មវិធីស្តីពីការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច សង្គម; ការបែងចែកនិងបើកចំណាយទុនវិនិយោគសាធារណៈ; ការអនុវត្តកម្មវិធីគោល ដៅជាតិចំនួន៣; ការកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម; ភារកិច្ច និងដំណោះ ស្រាយ ដើម្បីអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញនាពេលខាងមុខ...

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យសមាជិករដ្ឋាភិបាលវិភាគ យ៉ាងល្អិតល្អន់នូវស្ថានភាពក្នុងតំបន់ និងពិភពលោក និងផលប៉ះពាល់លើស្ថានភាព ក្នុងស្រុក; ព្យាករណ៍ស្ថានភាពក្នុងខែមីនា និងរយៈពេលខាងមុខ; ចង្អុលបង្ហាញពីភាព ងាយស្រួល ឱកាស ជាពិសេសការលំបាក និងបញ្ហាប្រឈម ដើម្បីមានដំណោះ ស្រាយសមស្រប; វាយតម្លៃលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងរយៈពេល២ខែ បញ្ហានៅសេសសល់ ការជំពាក់ពំពិននិងការលំបាក; វិភាគអំពីមូលហេតុ មេរៀនបទ ពិសោធន៍ដើម្បីដោះស្រាយការលំបាករបស់អាជីវកម្ម និងប្រជាជន។
យោងតាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគ ម៉ាក្រូសេដ្ឋកិច្ចក្នុង ខែកុម្ភៈ នៅតែបន្តរក្សាបាននូវស្ថិរភាព អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង ហើយតុល្យ ភាពសំខាន់ៗត្រូវបានធានា។ ទីផ្សាររូបិយវត្ថុមានស្ថិរភាពជាមូលដ្ឋាន អត្រាការប្រាក់ ផ្ដល់កម្ចីចាប់ផ្តើមមាននិន្នាការថយចុះ។ ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែល បានចុះបញ្ជីថ្មីមានសញ្ញាវិជ្ជមាន ដោយ សម្រេចបាន ១,៧៦ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ២ ខែ ខ្ពស់ជាង ២,៨ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន; ជញ្ជីងពាណិជ្ជកម្មក្នុងខែកុម្ភៈត្រូវបានប៉ាន់ប្រមាណថាមានអតិរេកពាណិជ្ជកម្មចំនួន២,៣ពាន់លានដុល្លារ គិតជាមធ្យមក្នុងរយៈពេល ២ ខែកន្លងមក មានអតិរេកពាណិជ្ជ កម្ម ២,៨២ ពាន់លានដុល្លារ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាព្រឹកថ្ងៃទី ១៥ខែមិនានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា លោកស្រី ឡេ ធីប៊ីច ត្រឹន បានអញ្ជើញអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ដោយទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅការិយាល័យបោះ ឆ្នោតលេខ ២១ ក្នុងអង្គភាពបោះឆ្នោតលេខ៧ សង្កាត់តីហូ ទីក្រុងហាណូយ។

Top