• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន(ADSOM) តាមប្រព័ន្ធវីដែអូ

នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកាក្រសួងការពារប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) តាមប្រព័ន្ធវីដែអូ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ប្រធាន ADSOM វៀតណាម។ 

កិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន(ADSOM) តាមប្រព័ន្ធវីដែអូ  (រូបថត៖ qdnd.vn)


ថ្លែងមតិក្នុងឱកាស បើកកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលជំងឺរាត ត្បាតកូវីដ ១៩ បាន និងកំពុងជះឥទ្ធិពលនិងរារាំងសកម្មភាពសហប្រ តិបត្តិការអន្តរជាតិជាច្រើន ក្នុងនោះមានកិច្ចសហប្រតិបត្តិការអា ស៊ាននោះ បណ្ដាប្រទេសអាស៊ានបន្តកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសគឺសកម្មភាពនយោបាយ កិច្ចការបរទេស សេដ្ឋកិច្ច កិច្ចការពារជាតិ និងសន្តិសុខ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសអាស៊ាននាពេលកន្លងមក លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា៖ “ក្នុងឆ្នាំកន្លងទៅ យើងបានរៀបចំបណ្ដាខ្លឹមសានៃកិច្ចសហប្រតិបត្តិការពារជាតិអាស៊ានប្រកបដោយមានគុណភាពខ្ពស់។ លើសពីនេះទៅទៀត យើងបានចូលរួមចំណែកជាវិជ្ជមានក្នុងការបង្ការ/ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដែលលេចធ្លោបំផុតគឺ សេចក្តីថ្លែងការណ៍រួម នៅឯកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ ជំងឺកូវីដ ១៩ ផងដែរ”។

នៅក្នុងកិច្ចប្រជុំ ប្រតិភូបានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមការងារមន្រ្តីការពារជាតិអាស៊ាន (ADSOM WG) ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ១៦ ខែវិច្ឆិកា; ឯកសារណែនាំ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នានៅលើអាកាសសម្រាប់យន្តហោះយោធា បណ្តាញអ្នកជំនាញការពារជាតិអាស៊ានអំពីគីមីវិទ្យា ជីវវិទ្យានិងវិទ្យុសកម្មជាដើមផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top