• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានពិសេសស្ដីពីទំនាក់ទំនងកិច្ចការបរទេសអាស៊ាន


អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម (រូបថត៖ Trung Hieu)
 

នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាមបានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ (SOM) អាស៊ានពិសេសស្ដីពីទំនាក់ទំនងកិច្ចការបរទេសអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសបានសង្កត់ធ្ងន់ថា ជាងពេលណាៗទាំងអស់ ក្នុងទំនាក់ទំនងជាមួយដៃគូទាំងអស់នោះ តួនាទីជាមជ្ឈភាពរបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានចាត់ទុកជាអាទិភាពចម្បង ។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានឯកភាពគ្នាថា បណ្ដាប្រទេសជាសមាជិកអាស៊ានគប្បីពិចារណាអំពីទំនាក់ទំនងខាងក្រៅដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រនិងប្រសិទ្ធភាព ជាពិសេសគឺសមត្ថភាពចូលរួមចំណែករបស់ដៃគូចំពោះគោលដៅក្នុងតំបន់។ ដូច្នេះ អាស៊ានបានឯកភាពគ្នាពិនិត្យឡើងវិញនូវលក្ខខ័ណ្ឌស្ដីពីការទទួលស្គាល់ជាដៃគូរបស់អាស៊ាន។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បានអះអាងនូវតួនាទីដ៏សំខាន់របស់ដៃគូនានា សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ លោកអនុរដ្ឋមន្ត្រីបានស្នើឲ្យបណ្ដាប្រទេសសម្រេចរួចរាល់នូវលក្ខខ័ណ្ឌក្នុងការវាយតម្លៃទំនាក់ទំនងកិច្ចការបរទេស ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិចារណាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


ខេត្តដុងថាបត្រូវផ្លាស់ប្ដូរថ្មីគំរូកំណើនដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

ខេត្តដុងថាបត្រូវផ្លាស់ប្ដូរថ្មីគំរូកំណើនដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

នៅព្រឹកថ្ងៃទី ២៧ ខែឧសភា នៅខេត្តដុងថាប (Dong Thap) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung) បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដុងថាប ស្តីពីការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគោលដៅកំណើន "ពីរខ្ទង់"។

Top