• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា​

នាថ្ងៃទី ៩ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូត Vu Ho ប្រធានគណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (SOM អាស៊ាន) របស់វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។
  កិច្ចប្រជុំត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ (រូបថត៖ TTXVN)  

កិច្ចប្រជុំនេះបានពិនិត្យឡើងវិញ និងឯកភាពជាមូលដ្ឋានលើសកម្មភាព និងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំនានារវាងអាស៊ាននិងដៃគូ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកាខាងមុខ។ បណ្តាប្រទេសក៏បានពិភាក្សានិងផ្តល់មតិយោបល់លើឯកសារប្រមាណ ១០០ ដែលនឹងត្រូវដាក់ជូនថ្នាក់ដឹកនាំនៃបណ្តាប្រទេស ដើម្បីពិចារណាក្នុងឱកាសនេះ។ ក្រៅពីរបាយការណ៍វឌ្ឍនភាពរបស់ក្រុមប្រឹក្សាសហគមន៍ និងទីភ្នាក់ងារផ្សេងទៀតនៅក្នុងអាស៊ានតាមបទប្បញ្ញត្តិ មេដឹកនាំនៃបណ្តាប្រទេសនឹងអនុម័តលើសេចក្តីប្រកាសសំខាន់ៗជាច្រើន ស្តីពីដំណើរការកសាងសហគមន៍អាស៊ាន និងទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូនានា។

តាមផែនការ នាថ្ងៃទី ១០ ខែវិច្ឆិកា បានប្រព្រឹត្តទៅសន្និសីទត្រៀមរៀបចំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន រួមមានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី ២៥ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី ៣១ ដើម្បីពិនិត្យឡើងវិញជាលើកចុងក្រោយនៃការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលនានា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top