• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូថ្នាក់មន្រ្តីការពារជាតិជាន់ខ្ពស់នៃបណ្តាប្រទេសសមាជិកអាស៊ានបើកចំហរ (ADSOM +)

អង្គប្រជុំភាគីវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះតាមប្រព័ន្ធវីដេអូដែលផ្សាយពីទីក្រុងហាណូយ (រូបថត៖ qdnd)
 

អញ្ជើញថ្លែងមតិនៅទីនេះ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Xuan Chien បានវាយតម្លៃចំពោះស្ថានភាពនិងលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិ - យោធានៅក្នុងអាស៊ាន និងរវាងអាស៊ាននិងដៃគូនាពេលកន្លងមក ព្រមទាំងចែករំលែកការវាយតម្លៃរបស់ខ្លួនស្តីពីស្ថានភាពសន្តិសុខនៅលើពិភពលោក ក្នុងតំបន់ រួមទាំងបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនប្រពៃណី ក្នុងនោះផ្តោតសំខាន់លើការប្រកួតប្រជែងជាយុទ្ធសាស្រ្តក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ផងដែរ។

កិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់ នៃសមាគមបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រព្រឹត្តិទៅនៅថ្ងៃទី ៨ ខែមេសា តាមប្រព័ន្ធវីដេអូក្រោមអធិបតីភាពនៃប្រទេសព្រុយណេ។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯកបំរុង  Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ តាមរយៈការផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញពីទីក្រុងហាណូយ។

អញ្ជើញថ្លែងមតិនៅទីនេះ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Xuan Chien បានវាយតម្លៃចំពោះស្ថានភាពនិងលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិ - យោធានៅក្នុងអាស៊ាន និងរវាងអាស៊ាននិងដៃគូនាពេលកន្លងមក ព្រមទាំងចែករំលែកការវាយតម្លៃរបស់ខ្លួនស្តីពីស្ថានភាពសន្តិសុខនៅលើពិភពលោក ក្នុងតំបន់ រួមទាំងបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនប្រពៃណី ក្នុងនោះផ្តោតសំខាន់លើការប្រកួតប្រជែងជាយុទ្ធសាស្រ្តក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ផងដែរ។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Xuan Chien ក៏បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមប្រកបដោយមានទំនួលខុសត្រូវក្នុងសកម្មភាពសហប្រតិបត្តិការនៅក្នុង ADMM និង ADMM + ដែលបានគាំទ្រដល់ប្រទេសព្រុយណេ ដើម្បីបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២១ និងរៀបចំសកម្មភាពមួយចំនួនទៀតនាពេលខាងមុខផងដែរ។

ទន្ទឹមនឹងនេះដែរក្រសួងការពារប្រទេសវៀតណាមក៏បានប្រកាសពីសកម្មភាពពហុភាគី ដែលគ្រោងនឹងរៀបចំឡើងនៅឆ្នាំ ២០២១ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top