• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំជាន់ខ្ពស់ស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារកំពុងមានការផ្លាស់ប្តូរ

នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកិច្ចប្រជុំជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារកំពុងមានការផ្លាស់ប្តូរ។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ជាមួយតំណាងចូលរួមកិច្ចប្រជុំ ដែលចេញផ្សាយពីសាលប្រជុំនៃរដ្ឋធានីហាណូយ (រូបថត៖ VGP/Đình Nam)



នេះគឺជាកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការងារនិងរដ្ឋមន្រ្តីអប់រំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលរៀបចំឡើងដោយក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ច សម្របសម្រួលជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីសំណាក់ប្រតិភូប្រមាណ ១៥០ នាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងអាស៊ានលើការអភិវឌ្ឍធនធានមនុស្សស្របតាមតម្រូវការអភិវឌ្ឍន៍បច្ចេកវិទ្យា។ កិច្ចប្រជុំនេះក៏មានគោលបំណង ពង្រឹងភាពជាដៃគូរវាងអាស៊ាននិងបណ្តាប្រទេសសន្ទនា ក៏ដូចជា ចូលរួមចំណែកនូវលទ្ធផលជាក់លាក់ដើម្បីដាក់បញ្ចូលនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយវៀត ណាមជាម្ចាស់ផ្ទះ ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ ២០២០។

 

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ VGP/Đình Nam)


អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនេះ ទឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖“យើងទាំងអស់គ្នាដឹងហើយថា ការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងបីរបស់សហគមន៍អាស៊ានហើយមានចែងនៅក្នុងធម្មនុញ្ញអាស៊ានរួមជាស្រេច។ មានសកម្មភាពជាច្រើន គំនិតផ្តួចផ្តើមជាក់លាក់ជាច្រើន ដូចជា ការបង្កើតក្របខ័ណ្ឌគុណវុឌ្ឍិយោងអាស៊ាន; គំនិតផ្តួចផ្តើម ដើម្បីបង្កើតកន្លែងឧត្តមសិក្សាសម្រាប់និស្សិតនៃបណ្តាប្រទេសអាចធ្វើអន្តរកម្ម ជាពិសេសការចាប់ផ្តើមបង្ហាញមុខក្រុមប្រឹក្សាអប់រំវិជ្ជាជីវៈគឺជាការបញ្ជាក់ជាក់ស្តែង ហើយការខិតខំបែបនេះគួរតែបន្តជំរុញយ៉ាងមុតមាំ ដើម្បីអាចអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីប្រកាសអាស៊ានស្តីពីការអភិវឌ្ឍធនធានមនុស្សនៅក្នុងពិភពការងារដែលកំពុងផ្លាស់ប្តូរ ដើម្បីឆ្លើយតបនឹងតម្រូវការផលិតកម្មថ្មី និងសង្គមនាពេលអនាគត”។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការងារអាស៊ាននិងរដ្ឋមន្ត្រីអប់រំអាស៊ាន បានអនុម័តនិងដាក់ចេញដំណើការអនុវត្តន៍សេចក្តីប្រកាសអាស៊ាន ស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារកំពុងមានការផ្លាស់ប្តូរក៏ដូចជាបង្ហាញមុខក្រុមប្រឹក្សាអប់រំវិជ្ជាជីវៈអាស៊ាន៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top