• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នឹងប្រារព្ធឡើងតាមប្រព័ន្ធវីដេអូអនឡាញក្នុងខែវិច្ឆិកា


អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម
អញ្ជើញជាអធិបតីនៃកិច្ចប្រជុំពិគ្រោះយោបល់រួម  (JCM)

 

នេះគឺជាខ្លឹមសារសំខាន់ដែលត្រូវបានអនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម នាំចេញក្នុងកិច្ចប្រជុំពិគ្រោះយោបល់រួម  (JCM) នាព្រឹកថ្ងៃទី ៨ ខែតុលា ស្តីពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧។

កិច្ចប្រជុំពិគ្រោះយោបល់រួមលើកនេះ គឺសម្រាប់ប្រទេសនានា ធ្វើការវាយតម្លៃនិងពិនិត្យឡើងវិញនូវការងារកសាងសហគមន៍លើសសរស្តម្ភទាំង ៣ ក៏ដូចជា ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលគ្រោងនឹងប្រារព្ធឡើង នាខែវិច្ឆិកាខាងមុខនេះ។ ទាក់ទងនឹងការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលលើកទី ៣៧ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានឲ្យដឹងថា វៀតណាមក្នុងនាមជាប្រធានអាស៊ាន មានបំណងរៀបចំកិច្ចប្រជុំដោយផ្ទាល់ ដោយមានការចូលរួមពីមេដឹកនាំអាស៊ាននិងដៃគូនានា  ដើម្បីបង្ហាញពីសាមគ្គីភាពក៏ដូចជា ភាពជឿជាក់ក្នុងការទប់ទល់នឹងជំងឺរាតត្បាតកូវីដ ១៩ រួមទាំងរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាននិងជាមួយដៃគូខាងក្រៅទៀតផង។

ទាក់ទងនឹងខ្លឹមសារដែលគ្រោងនឹងបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ គឺមេដឹកនាំនឹងបន្តពិភាក្សាអំពីដំណើរការកសាងសហគមន៍ ទំនាក់ទំនងជាមួយដៃគូអាស៊ាន និងចែក រំលែកនូវទស្សនៈលើបញ្ហាក្នុងតំបន់និងពិភពលោកដែលមានយកចិត្តទុកដាក់ទៅវិញទៅមកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top