• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២៖ វៀតណាមរួមចំណែកយ៉ាងសកម្មចំពោះអាទិភាពសេដ្ឋកិច្ចអាស៊ាន

វៀតណាមបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទាំងក្នុង និងក្រៅតំបន់ ព្រមទាំងចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមនានា ដូចជាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន។
លោក Arsjad Rasjid ប្រធានក្រុមប្រឹក្សាផ្ដល់ប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) (រូបថត៖ vna)

លោក Arsjad Rasjid ប្រធានក្រុមប្រឹក្សាផ្ដល់ប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) បានវាយតម្លៃថា វៀតណាមបានរួមចំណែកជាវិជ្ជមានក្នុងការអនុវត្តអាទិភាពសេដ្ឋកិច្ចរបស់ប្រធានអាស៊ានក្នុងឆ្នាំ ២០២៣។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងហ្សាកាតា មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩-១១ ឧសភា នៅទីក្រុង Labuan Bajo (ឥណ្ឌូនេស៊ី) លោក Rasjid បានបញ្ជាក់ថា វៀតណាមបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទាំងក្នុង និងក្រៅតំបន់ ព្រមទាំងចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមនានា ដូចជាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ហើយនាពេលថ្មីៗនេះបានបង្ហាញពីបំណង ក្នុងការចូលរួមក្នុងបណ្តាញតភ្ជាប់ការទូទាត់ឆ្លងដែន ដែលត្រូវបានចាត់ទុកថាជាជំហានអភិវឌ្ឍន៍វិជ្ជមានសម្រាប់ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ លើសពីនេះ ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ASEAN Wind Energy ២០២៣ នាពេលខាងមុខគឺជាការរួមចំណែកយ៉ាងសំខាន់ចំពោះគោលដៅថាមពលកកើតឡើងវិញរបស់តំបន់។

ប្រធានអាស៊ាន-BAC បានអះអាងថា ការរួមវិភាគទានរបស់វៀតណាមមានសារៈសំខាន់ណាស់ក្នុងការជំរុញរបៀបវារៈសេដ្ឋកិច្ចរបស់អាស៊ាន។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងគំនិតផ្តួចផ្តើមផ្សេងៗដែលបង្ហាញពីការត្រៀមខ្លួនរបស់ទីក្រុងហាណូយដើម្បីឆ្ពោះទៅរកតំបន់សមាហរណកម្ម និងវិបុលភាពជាង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមកិច្ចសន្ទនា Shangri-La លើកទី២០

វៀតណាមចូលរួមកិច្ចសន្ទនា Shangri-La លើកទី២០

នាព្រឹកថ្ងៃទី ៣ ខែមិថុនា កិច្ចសន្ទនាសន្តិសុខការពារជាតិ Shangri-La លើកទី ២០ (SLD20) នៅប្រទេសសិង្ហបុរី រៀបចំដោយវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ (IISS) បានបើកជាផ្លូវការដោយមានការចូលរួមពីប្រតិភូជាង ៥៥០ នាក់ ដែលជាថ្នាក់ដឹកនាំការពារជាតិ សន្តិសុខ អ្នកជំនាញនិងអ្នកប្រាជ្ញមកពីប្រទេសចំនួន ៤១។

Top