ក្រោមប្រធានបទ “នវានុវត្តន៍និងការលើកកម្ពស់តួនាទីនៃភាសាបារាំងនៅលើឆាកអន្តរជាតិ" កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ ផ្តោតលើបញ្ហាសំខាន់ៗ ជាពិសេសការអភិរក្សនិងការអភិវឌ្ឍន៍ភាសាបារាំងនិយាយដោយឡែកនិងសហគមន៍ហ្វ្រង់កូហ្វូននិយាយរួម។ ក្នុងឱកាសនេះ សហគមន៍ភាសាបារាំងក៏បានស្វាគមន៍សមាជិកថ្មីពីររូប គឺសាធារណរដ្ឋហ្កាណា និងសាធារណរដ្ឋស៊ីប។
អង្គការហ្វ្រង់កូហ្វូន (OIF) រួមមានប្រទេសនិងតំបន់ដែនដីចំនួន ៨៨។ សហគមន៍ ហ្វ្រង់កូហ្វូន គឺជាសហគមន៍មួយក្នុងចំណោមសហគមន៍ដែលមានឥទ្ធិពលបំផុតនៅលើទ្វីបទាំង ៥ ដែលមានសមាជិកនិយាយភាសា បារាំងច្រើនជាង ៣២០ លាននាក់។ ភាសាបារាំងក៏ជាភាសាដែលប្រើច្រើនជាងគេលំដាប់ទី ៥ នៅលើពិភពលោកផងដែរ។ យោងតាមអង្គការស្រាវជ្រាវប្រជាសាស្រ្តចំនួនសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូននឹងលើសពី ៧៥០ លាននាក់នៅឆ្នាំ ២០៥០៕