• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែត Financial Times៖ សេដ្ឋកិច្ចវៀតណាមឈរនៅចំពោះមុខគ្រាផ្លាស់ប្ដូរ

កាសែត Financial Times (ចក្រភពអង់គ្លេស) កាលពីថ្ងៃទី ៩ ខែកក្កដា បាន បង្ហោះអត្ថបទមួយដែលក្នុងនោះធ្វើអត្ថាធិប្បាយថា ក្រោយរយៈពេលច្រើនទសវត្សរ៍ មក ហាក់ដូចជាពេលវេលា សម្រាប់សេដ្ឋកិច្ចវៀតណាមផ្លាស់ប្ដូរខ្លួនឯង បានមកដល់ ជាទីបំផុតហើយ។
ទិដ្ឋភាពនៅកំពង់ផែសមុទ្រ Hai Phong។ (រូបថត៖ TTXVN)
តាមអត្ថបទនេះ វៀតណាមកំពុងទទួលបានប្រភពទុនវិនិយោគច្រើនពីបរទេស។ ក្នុងឆ្នាំ ២០២០ ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកវៀតណាម បានកើន ឡើងយ៉ាងខ្លាំងរហូតដល់ជាង ២០ ពាន់លានដុល្លារអាមេរិក។ សម្ព័ន្ធក្រុមហ៊ុនបច្ចេក វិទ្យាធំៗជាច្រើនដូចជា Dell, Google, Microsoft និង Apple ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាន ផ្លាស់ទីផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេមកកាន់វៀតណាម ហើយនឹងបន្ត សន្ទុះនៃការផ្លាស់ប្ដូរនេះ។ សហគ្រាសក្នុងស្រុកក្នុងរយៈពេលកន្លងមក បានក្ដាប់យក ឱកាសយ៉ាងសកម្មដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់នៅពេលដែលតម្លៃពលកម្មហក់ឡើង។
អត្ថបទនេះក៏បានវាយតម្លៃថា ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ កំណើនយ៉ាងឆាប់រហ័សក្នុងវិស័យនាំចេញបានជួយប្រជាជនរាប់លាននាក់នៅវៀតណាម ឱ្យរួចផុតពីភាពក្រីក្រ។ សេដ្ឋកិច្ចវៀតណាមកំពុងស្ថិតក្នុងដំណាក់កាលសម្រេចកំណត់។ ក្នុងរយៈ ពេលខ្លី វៀតណាមត្រូវការពង្រឹងបរិយាកាសអាជីវកម្មរបស់ខ្លួន និងបន្តទាក់ទាញវិនិ យោគិនបរទេស។ ក្នុងរយៈពេលវែង រដ្ឋាភិបាលចាំបាច់ត្រូវឆ្លៀតយកប្រៀបខ្លាំងពី កំណើនផលិតកម្ម ដើម្បីបំពេញគោលដៅដ៏មហិច្ឆតា ក្នុងការក្លាយទៅជាសេដ្ឋកិច្ច ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ វៀតណាមត្រូវការវិនិយោគឡើងវិញក្នុង វិស័យដែលមានជាតិពណ៌ប្រផះនិងផលិតភាពខ្ពស់។ ក្នុងនោះ សេវាកម្មជាសសរស្តម្ភ ដូចជា ហិរញ្ញវត្ថុ ភស្តុភារកម្ម និងសេវាកម្មច្បាប់ មានលទ្ធភាពបង្កើតការងារកម្រិតខ្ពស់។ អត្ថបទសរសេរនេះបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចរបស់វៀតណាមនាបច្ចុប្បន្នកំពុង រីកចម្រើនយ៉ាងខ្លាំងហើយវៀតណាមត្រូវធ្វើច្រើនបន្ថែមទៀតដើម្បីឆ្ពោះទៅរកវិបុល ភាពយូរអង្វែង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន Shii Kazuo

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន Shii Kazuo

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុងតូក្យូ លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបជាមួយលោក Shii Kazuo ប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន។

Top