• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតឥណ្ឌា៖ VinFast ហៀបនឹងចូលទីផ្សារឥណ្ឌា

- VinFast Auto ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាមនឹងឈានចូលទីផ្សាររថយន្តឥណ្ឌានាពេលខាងមុខ រួមទាំងលទ្ធភាពនៃការបើករោងចក្រនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះផងដែរ។ ក្រុមហ៊ុនរថយន្តនឹងលក់រថយន្តអគ្គិសនីចំនួន ៣ ម៉ូដែលក្នុងទីផ្សារនេះដែលមានមនុស្ស ១,៤ ពាន់លាននាក់ ចាប់ពីខែមេសាឆ្នាំក្រោយ។ ព័ត៌មាននេះត្រូវបានចុះផ្សាយនៅលើកាសែត Economic Times របស់ឥណ្ឌា កាលពីថ្ងៃទី ៣ ខែតុលា។

កាសែត Economic Times របស់ឥណ្ឌា។ រូបថត៖ VOV

យោងតាម Economic Times ម៉ូដែលរថយន្តដំបូងដែល Vinfast Auto បានលក់នៅទីផ្សារនេះគឺ VF e-34 ដែលជាប្រភេទរថយន្ត crossover SUV ធុនតូច; បន្ទាប់មក ម៉ូដែលរថយន្តអគ្គិសនី VF e-36 VF6 និង VF7 នឹងបង្ហាញខ្លួនដោយបានដំឡើងនៅក្នុងប្រទេសឥណ្ឌាក្នុងដំណាក់កាលដំបូង មុនពេលចាប់ផ្តើមដំណើរការផលិតក្នុងស្រុក។ បច្ចុប្បន្ន VinFast កំពុងកែសម្រួលផលប័ត្រវិនិយោគរបស់ខ្លួន ដើម្បីផលិតម៉ូដែលរថយន្តចង្កូតស្តាំសម្រាប់ទីផ្សារឥណ្ឌា។

អត្ថបទរបស់ Economic Times បានឲ្យដឹងថា VinFast ចាត់ទុកប្រទេសឥណ្ឌាជាទីផ្សារឈានមុខគេសម្រាប់រថយន្តចង្កូតស្តាំ ខណៈដែលបានព្យាករថា តំបន់អាស៊ីនឹងក្លាយជាចំណុចស្នូលនៃទីផ្សាររថយន្តពិភពលោកក្នុងរយៈពេល ៣ - ៥ ឆ្នាំខាងមុខ។ ថ្នាក់ដឹកនាំ VinFast នាពេលថ្មីៗនេះបានជួបប្រជុំជាមួយអ្នកលក់រាយរថយន្តចំនួន ២៥ អង្គភាពនៅក្នុងប្រទេសឥណ្ឌា ដើម្បីពិភាក្សាអំពីការបង្កើតក្រុមហ៊ុនចែកចាយនៅក្នុងទីផ្សាររថយន្តធំទីបីរបស់ពិភពលោកនេះ។ បច្ចុប្បន្ននេះ VinFast បានចាប់ផ្តើមជ្រើសរើសបុគ្គលិកសម្រាប់ការិយាល័យនាពេលខាងមុខនៅក្នុងទីក្រុង Gurgaon រដ្ឋ Haryana ។

ទាក់ទិននឹងផែនការបើករោងចក្រផលិតនៅឥណ្ឌា VinFast មិនទាន់បានកំណត់ថា តើស្រុកណានឹងក្លាយជាទីតាំងតម្លើងរោងចក្រដំបូងឡើយ។ ក្រុមហ៊ុនរំពឹងថា សមត្ថភាពដំបូងរបស់រោងចក្រគឺផលិត ៥០.០០០គ្រឿង/ឆ្នាំ ហើយបន្ទាប់មកនឹងកើនឡើងដល់ ២០០.០០០ - ៣០.០០០គ្រឿង/ឆ្នាំ។ Economic Times បានឲ្យដឹងថា រដ្ឋ Tamil Nadu និង Gujarat កំពុងត្រូវបានពិចារណាដើម្បីកំណត់ទីតាំងរោងចក្រផលិតកម្មនៅឥណ្ឌា។ ក្នុងពេលជាមួយគ្នានោះ រដ្ឋ Maharashtra ក៏កំពុងបញ្ចុះបញ្ចូល VinFast ឱ្យវិនិយោគនៅក្នុងរដ្ឋនេះដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top