• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតជប៉ុន៖ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវៀតណាមនិងជប៉ុន រួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងតំបន់

ប្រព័ន្ធសារព័ត៌មានជប៉ុននាថ្ងៃទី២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរាយការណ៍យ៉ាងច្បាស់អំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ក្នុងនោះបានសង្កត់ធ្ងន់លើការឯកភាពគ្នារវាង លោកប្រធានរដ្ឋ Vo Van Thuong និងនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ក្នុងការដំឡើងទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងលើពិភពលោក។
កាសែតជប៉ុនខាងលិចបានរាយការណ៍អំពីកិច្ចចរចារវាងមេដឹកនាំប្រទេសទាំងពីរ។ រូបថត៖ TTXVN

គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី ២៧ វិច្ឆិកា បានបង្ហោះព័ត៌មានលេចធ្លោអំពីជំនួបពិភាក្សាវាងនាយករដ្ឋមន្ត្រី លោក Kishida និងប្រធានរដ្ឋវៀតណាម លោក Vo Van Thuong នៅឯវិមាននាយករដ្ឋមន្ត្រី។ ដោយដាក់ចំណងជើងថា ជប៉ុន-វៀតណាមបង្កើនទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច ព័ត៌មានសំខាន់នាថ្ងៃទី ២៨ វិច្ឆិកា របស់កាសែត Japan Today គឺជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីជប៉ុន  Fumio Kishida ជាមួយប្រធានរដ្ឋវៀតណាម លោក Vo Van Thuong។ កាសែតនេះបានវាយតម្លៃថា សេចក្តីប្រកាសដំឡើងទំនាក់ទំនងវៀតណាម - ជប៉ុននៅថ្ងៃទី ២៧ ខែវិច្ឆិកា មានន័យថា ជប៉ុនដណ្ដើមបានឋានៈជាដៃគូឈានមុខគេរបស់វៀតណាម។

គេហទំព័ររបស់ NHK និង TBS បានរាយការណ៍អំពីជំនួបរវាងប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជាមួយអតីតអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរីកាន់អំណាច លោក Nikai Toshihiro អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga និងសមាជិកនៃសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម សំដៅ ជំរុញការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ក្នុងនោះមានការផ្លាស់ប្តូរ និងជួបប្រាស្រ័យរវាងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top