• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការិយាល័យនយោបាយអំពាវនាវឲ្យប្រជាជនវៀតណាមទាំងមូលសាមគ្គីគ្នាឈ្នះលើជំងឺរាតត្បាត Covid-19

នៅក្នុងកិច្ចប្រជុំថ្ងៃទី២០ មីនា បន្ទាប់ពីស្ដាប់របាយការណ៍របស់គណៈ កម្មការជំនាញបក្សនៃរដ្ឋាភិបាលជម្រាបអំពីស្ថានភាពបង្ការ ទប់ស្កាត់ជំងឺ Covid-19 និងមតិរបស់ស្ថាប័នពាក់ព័ន្ធនានា ការិយាល័យនយោបាយវៀតណាមបានពិភាក្សាហើយចេញសន្និដ្ឋានស្ដីពីការងារបង្ការទប់ស្កាត់ជំងឺ Covid-19។
 

ទិដ្ឋភាពនៅកិច្ចប្រជុំរបស់ការិយាល័យនយោបាយស្ដីពីការងារបង្ការ ទប់ស្កាត់ជំងឺ Covid-19 (រូបថត៖ TTXVN)


សន្និដ្ឋានបានលើកច្បាស់ថា នាបច្ចុប្បន្ន ស្ថានភាពជំងឺនៅតែមានការវិវត្តន៍ដ៏ស្មុគស្មាញពិបាកទាយទុកជាមុន ដែលកំពុងប៉ះពាល់គ្រប់ជ្រុងជ្រោយទៅលើសេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខនិងជីវភាពរស់នៅ របស់ប្រជាជន ហើយពិបាកព្យាករណ៍ពេលវេលាបញ្ចប់យ៉ាងត្រឹមត្រូវផងដែរ។ វៀតណាមកំពុងប្រឈមនឹងគ្រោះអាសន្នធំៗអំពីការរីករាលដាលជំងឺ ហេតុដូច្នេះត្រូវតែប្រមូលអារម្មណ៍ ដើម្បីគ្រប់គ្រងស្ថានភាពកុំឲ្យមើលងាយនិងធូរស្រាលនោះទេ។ ដោយមានការស្រុះចិត្តគំនិត ការប្ដេជ្ញាចិត្តរបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល វៀតណាមជឿជាក់ថា នឹងរាំងខ្ទប់ជំងឺរាតត្បាតនេះ ស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់ៗ និងធានាសន្តិសុខសង្គម។

ក្នុងពេលវេលាដ៏លំបាកនិងស្មុគស្មាញនេះ ការិយាល័យនយោបាយ អំពាវនាវឲ្យជនរួមជាតិនិងយុទ្ធជនទូទាំងប្រទេស សាមគ្គីគ្នាជាធ្លុងមួយ ស្រុះឆ័ន្ទៈ ស្រុះសកម្មភាព និងចូលរួមការងារបង្ការ ទប់ស្កាត់ជំងឺយ៉ាង ខ្លាំងក្លាថែមទៀត។ វៀតណាមនឹងយកឈ្នះលើជំងឺ Covid-19 ជាពុំខានឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

Top