• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការវិនិយោគនិងហិរញ្ញវត្ថុជាមួយសហរដ្ឋអាមេរិក គឺជាកម្លាំងចលករដ៏រឹងមាំក្នុងការលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមស្វាគមន៍ចំពោះគោលនយោបាយរបស់អាមេរិក ដោយគាំទ្រវៀតណាមមួយរឹងមាំ ឯករាជ្យ និងវិបុលភាព។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី Prabowo Subianto (រូបថត៖ TTXVN)  

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ទស្សនកិច្ចការងារនៅសហរដ្ឋ អាមេរិក និងអង្គការសហប្រជាជាតិ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋ អាមេរិកលោកស្រី Katherine Tai។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមស្វាគមន៍ចំពោះគោលនយោបាយរបស់អាមេរិក ដោយគាំទ្រវៀតណាមមួយរឹងមាំ ឯករាជ្យ និងវិបុលភាព។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនិយាយរួមនិងលោកស្រីតំណាងពាណិជ្ជកម្មផ្ទាល់ ក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលកន្លងមក ព្រមទាំងការលុបបំបាត់ឧបសគ្គនានា ដើម្បីកុំឱ្យអាក់ខានដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ វៀតណាមតែងតែចាត់ទុកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងហិរញ្ញវត្ថុជាមួយសហរដ្ឋអាមេរិកជាកម្លាំងចលករដ៏រឹងមាំក្នុងការជំរុញភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ចំណែកឯតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងផែនការសកម្មភាព ក៏ដូចជាសកម្មភាពប្រកបដោយប្រសិទ្ធភាពរបស់ក្រុមការងារលើបញ្ហាគ្រឿងឈើ និងរូបិយប័ណ្ណ។ លោកស្រីមានបំណងថា ភាគីទាំងពីរនឹងបន្តជំរុញយ៉ាងខ្លាំងក្លាថែមទៀតទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ និងហិរញ្ញវត្ថុទ្វេភាគីនាពេលខាងមុខ រួមចំណែកពង្រឹងទំនាក់ទំនងរួមរវាងវៀតណាម និងសហរដ្ឋអាមេរិកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា

បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋាភិបាល វៀតណាមបានបើកកិច្ចប្រជុំប្រចាំខែមករាឆ្នាំ ២០២៣។

Top