• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការពារ និងជំរុញសិទ្ធមនុស្សគឺជាគោលនយោបាយឥតងាករេរបស់វៀតណាម

ការការពារ និងលើកកំពស់សិទ្ធិមនុស្ស គឺជាគោលនយោបាយឥតងាករេរបស់វៀតណាម។
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang

នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នៅចំពោះការវាយតម្លៃខ្វះសត្យានុម័តក្នុង របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ២០២២ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានអះអាងថា ការការពារ និងលើកកំពស់សិទ្ធិមនុស្ស គឺជាគោលនយោបាយឥតងាករេរបស់វៀតណាម។ វៀតណាមមានការសោកស្តាយ ព្រោះថារបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ២០២២ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននាំចេញការវាយតម្លៃខ្វះសត្យានុម័ត ដោយផ្អែកលើព័ត៌មានមិនត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅវៀតណាម។ វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចពិភាក្សាយ៉ាងស្មោះត្រង់ បើកចំហ ដោយឈរលើស្មារតីស្ថាបនាជាមួយសហរដ្ឋអាមេរិកអំពីបញ្ហា ដែលមានការខ្វែងគំនិតគ្នា ដើម្បីបង្កើនការយល់ដឹង និងរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក។

ធ្វើអត្ថាធិប្បាយលើព័ត៌មានដែលជប៉ុនមានគោលបំណងចង់បង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា វៀតណាមអបអរសាទរ ហើយត្រៀមខ្លួនជាស្រេចរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន និងជប៉ុនជំរុញទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី ឆ្ពោះទៅពិធីរំលឹកខួបលើកទី៥០ ទិវាទំនាក់ទំនងអាស៊ាន-ជប៉ុននៅឆ្នាំនេះ (១៩៧៣-២០២៣)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

Khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – Tự hào và tiếp nối

Khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – “Tự hào và tiếp nối”

Tối 8/10, tại Công viên Lê Văn Tám, Thành phố Hồ Chí Minh, Hiệp hội Doanh nghiệp hàng Việt Nam chất lượng cao tổ chức lễ khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – “Tự hào và tiếp nối”, với chuỗi hoạt động được xây dựng theo ba trục xuyên suốt: ký ức – con người – doanh nghiệp thật.

Top