• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការពារកុមារពីគ្រោះមហន្តរាយធម្មជាតិនិងជំងឺរាតត្បាត - ជួយដល់កុមារកំពុងធ្វើចត្តាឡីស័កដោយសារជំងឺកូវីដ ១៩

ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ គឺជាទិវាកុមារអន្តរជាតិ ហើយក៏ជាថ្ងៃដំបូងនៃខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ ២០២១ នៅវៀតណាម។

ប្រធានបទនៃខែធ្វើសកម្មភាពសម្រាប់កុមារនៅឆ្នាំនេះគឺ “រួមដៃគ្នាដើម្បីធានាការអនុវត្តសិទ្ធិកុមារនិងការពារកុមារក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិនិងជំងឺរាតត្បាត”។

សកម្មភាពដំបូងដែលមានអត្ថន័យក្នុងខែនេះ នោះគឺ មូលនិធិគាំពារកុមារវៀតណាមនិងក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានសម្រេចជួយឧបត្ថម្ភអាហារដល់កុមារជា F0 និង F1 ចំនួនជាង ៤.០០០ នាក់ ដែលត្រូវអនុវត្តន៍ការធ្វើចត្តាឡីស័កសម្រាប់បង្ការប្រយុទ្ធប្រឆាំងកូវីដ - ១៩។ លោកស្រី Nguyen Thi Nga អនុប្រធាននាយកដ្ឋានកុមារ នៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា៖ “ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ យើងខ្ញុំបានផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះការត្រួតពិនិត្យកុមារដែលឆ្លងកូវីដ ១៩ ក៏ដូចជាកុមារដែលត្រូវធ្វើចត្តាឡីស័កដោយសារខ្លួនជាមុខសញ្ញា F1។ ទន្ទឹមជាមួយគ្នានេះ ស្នើឲ្យមូលដ្ឋាននានាផ្តល់ជំនួយឧបត្ថម្ភដល់កុមារ  ថែទាំទាំងអាហារូបត្ថម្ភ ម្ហូបអាហារក៏ដូចជាសេចក្តីត្រូវការរបស់កុមារ ជាពិសេសកត្តាចិត្តសាស្ត្រដែលជះឥទ្ធិពលមិនត្រឹមតែអាណាព្យាបាលរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏រងផលប៉ះពាល់ផងដែរ”។

ឆ្លើយតបទៅនឹងខែធ្វើសកម្មភាពសម្រាប់កុមារឆ្នាំ ២០២១ ក្រសួងនិងវិស័យមួយចំនួនបានចេញឯកសារណែនាំអំពីការអនុវត្តសកម្មភាពក្នុងខែសកម្មភាពសម្រាប់កុមារ រួមទាំងការរៀបចំការប្រកួត “សិស្សានុសិស្សជាមួយនឹងសន្តិសុខព័ត៌មាន” ហើយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញបានរៀបចំកម្មវិធីបើកវិស្សមកាល ជួយជ្រោមជ្រែងខែធ្វើសកម្មភាពសម្រាប់កុមារ ២០២១ និងទិវាកុមារអន្តរជាតិ ១ មិថុនាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top