ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការ បរទេសវៀតណាម លោក Pham Binh Minh
ទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសនិងសេដ្ឋកិច្ចកិច្ចការបរទេសហ៊ុងហ្គារី លោក Balogh Csaba
នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសនិងសេដ្ឋកិច្ចកិច្ចការបរទេសហ៊ុងហ្គារី លោក Balogh Csaba ក្នុងឱកាសលោកមកវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការឥណទានមានតម្លៃ ៤៤០ លានអឺរូរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ នៅក្នុងពិធីចុះហត្ថលេខានេះ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានជម្រុញក្រសួងស្ថាប័ននានា បំពេញល្អបែបបទសម្រាប់ចុះហត្ថលេខាប្រកបដោយជោគជ័យនៃកិច្ចព្រមព្រៀងនេះ។ នេះត្រូវបានចាត់ទុកជាសញ្ញាសំខាន់ក្នុងសកម្មភាពកិច្ចការបរទេសរវាងវៀតណាមជាមួយហ៊ុងហ្គារីដើមឆ្នាំ២០១៧ និងត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចវៀតណាមផ្លូវការនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រីហ៊ុងហ្គារី លោក Orban Viktor (ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមេសាឆ្នាំ២០១៧)។ ដោយមានកិច្ចព្រមពៀងក្របខ័ណ្ឌនេះ ភាគីទាំងពីរនឹងអនុវត្តគម្រោងការសហប្រតិបត្តិការជាច្រើនលើបណ្តាវិស័យដែលជាប្រៀបខ្លាំងរបស់ហ៊ុងហ្គារីនិងវៀតណាមមានតម្រូវការ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម