• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះឆ្នោតនៅអាមេរិក៖ លោកស្រី K. Harris បានច្រានចោលសំណើ​ជជែកដេញដោលរបស់អតីតប្រធានាធិបតី D. Trump

គណៈកម្មការរៀបចំយុទ្ធនាការបោះឆ្នោតរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានច្រានចោលសំណើរបស់អតីតប្រធានាធិបតី លោក Donald Trump បេសកជនពីគណៈបក្សសាធារណរដ្ឋ អំពីការរៀបចំការជជែកដេញដោលលើប៉ុស្តិ៍ទូរទស្សន៍ Fox News នៅថ្ងៃទី ៤ ខែកញ្ញាខាងមុខ។

នៅក្នុងសេចក្តីប្រកាសមួយ គណៈកម្មការរៀបចំយុទ្ធនាការបោឆ្នោតរបស់លោកស្រី Harris បានសង្កត់ធ្ងន់ថា លោក Trump គួរតែបញ្ឈប់ការលេងល្បែង ហើយបង្ហាញខ្លួននៅក្នុងការជជែកដេញដោលដែលបានសន្យានៅថ្ងៃទី ១០ ខែកញ្ញា។ តាមនោះ អនុប្រធានាធិបតីអាមេរិក លោកស្រី Harris នឹងមានវត្តមាននៅទីនោះ ដើម្បីចាប់យកឱកាស ថ្លែងចំពោះមុខទស្សនិកជនទូទាំងប្រទេសក្នុងអំឡុងពេលវេលាមាស។ លោកស្រីក៏បានត្រៀមខ្លួនជាស្រេចសម្រាប់ការជជែកដេញដោល បន្ទាប់ទៀត ក្រោយពីការជជែកដេញដោលដែលយុទ្ធនាការទាំងពីរបានយល់ព្រម។

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ។ រូបថត៖ Getty Images/TTXVN

មុននោះ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បានប្រកាសថា លោកបានយល់ព្រមជាមួយប៉ុស្តិ៍ Fox News ដើម្បីធ្វើការជជែកដេញដោលតាមទូរទស្សន៍ជាមួយលោកស្រី Harris នៅថ្ងៃទី ៤ ខែកញ្ញា។ បើតាមលោក ការជជែកដេញដោលលើកទីពីររបស់លោកជាមួយគូប្រជែង Joe Biden នៅលើប៉ុស្តិ៍ ABC ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១០ ខែកញ្ញា បានក្លាយជាមិនពាក់ព័ន្ធ បន្ទាប់ពីប្រធានាធិបតីកំពុងកាន់អំណាច បានដកខ្លួនចេញពីការរត់ប្រណាំង។ លើសពីនេះ លោក Trump ក៏ចង់ឱ្យការជជែកដេញដោលជាមួយលោកស្រី Harris មានការចូលរួមពីទស្សនិកជនយ៉ាងច្រើនកុះករផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំទំនាក់ទំនងវៀតណាម-អង់ហ្គោឡាក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង

នាំទំនាក់ទំនងវៀតណាម-អង់ហ្គោឡាក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង

“លើកកម្ពស់ទំនាក់ទំនងវៀតណាម-អង់ហ្គោឡាឡើងកំពស់ថ្មី ក្លាយជាស្ពានជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍និងអាហ្រ្វិក” គឺជាប្រធានបទនៃសុន្ទរកថាគោលនយោបាយរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ក្នុងសម័យប្រជុំពេញអង្គពិសេសនៃរដ្ឋសភាអង់ហ្គោឡា ដែលបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី ៧ សីហា (ម៉ោងក្នុងស្រុក)។

Top