• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះឆ្នោតនៅអាមេរិក៖ លោកស្រី Harris បានជ្រើសរើស​ដៃគូបោះ​ឆ្នោត ក្រោយ​​ដណ្ដើម​បាន​ការតែងតាំងពីគណបក្សប្រជាធិបតេយ្យ

បន្ទាប់ពីទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីក្លាយជាបេសក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានជ្រើសរើសអភិបាលរដ្ឋ Minnesota លោក Tim Walz ជាដៃគូបោះឆ្នោតរបស់ខ្លួន។

បន្ទាប់ពីដំណើរការបោះឆ្នោតតាមអនឡាញរបស់គណបក្សប្រជាធិបតេយ្យ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានទទួលសម្លេងគាំទ្រចំនួន៩៩% ក្នុងចំណោមប្រតិភូជិត ៤.០០០នាក់ ហើយបានក្លាយជាតំណាងគណបក្សប្រជាធិបតេយ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅចុងឆ្នាំនេះ។ លោកស្រី Harris គឺជាបេក្ខជនគណបក្សប្រជាធិបតេយ្យតែមួយគត់ បន្ទាប់ពីប្រធានាធិបតី លោក Joe Biden បានដកខ្លួនចេញពីការរត់ប្រណាំងចូលសេតវិមានកាលពីថ្ងៃទី ២១ ខែកក្កដា។ លោកស្រីគឺជាបេក្ខជនប្រធានាធិបតីស្ត្រីស្បែកខ្មៅជាផ្លូវការដំបូងគេនៃគណបក្សនយោបាយដ៏ធំមួយនៅសហរដ្ឋអាមេរិក។

លោកស្រី Kamala Harris និងលោក Tim Walz ក្នុងកម្មវិធីមួយនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ប្រភព៖ Reuters

បន្ទាប់ពីដណ្ដើមបានការតែងតាំងរបស់គណបក្សប្រជាធិបតេយ្យ លោកស្រីអនុប្រធានាធិបតី Harris បានជ្រើសរើសដៃគូបោះឆ្នោតរបស់ខ្លួន គឺអភិបាលរដ្ឋ Minnesota លោក Tim Walz ។ លោក Tim Walz អាយុ ៦០ ឆ្នាំ ជាអតីតយុទ្ធជន អតីតគ្រូបង្រៀន ដែលបានបម្រើការជាសមាជិកសភាចំនួន ៦ អាណត្តិ ហើយបច្ចុប្បន្នជាអភិបាលរដ្ឋ Minnesota សម្រាប់អាណត្តិទីពីរជាប់ៗគ្នា។

ជាមួយនឹងការជ្រើសរើសលោក Tim Walz លោកស្រីអនុប្រធានាធិបតី Harris សង្ឃឹមថា នឹងទទួលបានការគាំទ្រពីម្ចាស់ឆ្នោតវណ្ណៈកម្មករស្បែកសនៅតំបន់ Midwest ដែលជាតំបន់សមរភូមិមួយរវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ លោកស្រី Kamala Harris និងលោក Tim Walz នឹងចាប់ផ្តើមសកម្មភាពឃោសនាការបោះឆ្នោតនៅក្នុងរដ្ឋសមរភូមិចំនួន ៧ ក្នុងរយៈពេល ៥ ថ្ងៃខាងមុខ ដោយចាប់ផ្តើមពីទីក្រុង Philadelphia ក្នុងរដ្ឋ Pennsylvania ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top