• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះឆ្នោតដើម្បីសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់ព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃអាទិត្យទី ២៣ ខែកក្កដា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជាបាន បញ្ចប់ប្រកបដោយជោគជ័យ ។ ម្ចាស់ឆ្នោតជាង ៨ លាននាក់ បានទៅបោះឆ្នោត ស្រូពយក ៨៤.៥៨%។
គណបក្សប្រជាជនកម្ពុជាធ្វើការហែក្បួនឃោសនាបោះឆ្នោត។ រូបថត៖ អ្នកយកព័ត៌មាន/VOV-ភ្នំពេញ

អត្រានេះគឺខ្ពស់ជាងការបោះឆ្នោតពីរលើកថ្មីៗបំផុតនៅកម្ពុជា (ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២)។ លទ្ធផលនេះបានសរឲ្យឃើញពីការយល់ដឹងនយោបាយ ការយល់ដឹងអំពីសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន ព្រមទាំងបង្ហាញពីបំណងប្រាថ្នាអំពីប្រទេសកម្ពុជាសន្តិភាព ស្ថិរភាព និងវឌ្ឍន៍ភាពនាពេលខាងមុខ។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតបានប្រព្រឹត្តទៅនៅការិយាល័យបោះឆ្នោតចំនួន ២៣ ៧៨៩ នៅទូទាំងប្រទេស។ គណបក្សនយោបាយចំនួន ១៨ បានចូលរួមការបោះឆ្នោត។ សមាជិករដ្ឋសភាចំនួន ១២៥ រូប ត្រូវបានបោះឆ្នោតជ្រើសរើសសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៨។ យោងតាម គ.ជ.ប បានឲ្យដឹងថា មានអ្នកសង្កេតការណ៍ទាំងជាតិ និងអន្តរជាតិជាង ៩ ម៉ឺននាក់ បានតាមដាន និងឃ្លាំមើលការបោះឆ្នោតនេះ។

ការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយដោយជោគជ័យ និងសុខសាន្ត

ក្នុងសន្និសីទសារព័ត៌មាននាយប់ថ្ងៃបោះឆ្នោត (២៣ កក្កដា) លោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជាបានមានប្រសាសន៍ថា ដោយការសម្របសម្រួលយ៉ាងល្អប្រសើររវាងយន្តការ និងប្រព័ន្ធសន្តិសុខ បោះឆ្នោតគ្រប់កម្រិតថ្នាក់ជាមួយ គ.ជ.ប និងស្ថាប័នរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយជោគជ័យក្នុងបរិយាកាសសុខសាន្ត សន្តិសុខ និងធានាសណ្តាប់ធ្នាប់សាធារណៈ។

ចំណែកឯលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជាបានឲ្យដឹងថា ក្នុងថ្ងៃបោះឆ្នោត ពោលគឺថ្ងៃអាទិត្យ  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ មិនបានទទួលពាក្យបណ្តឹងណាមួយអំពីភាពមិនប្រក្រតីនៅការិយាល័យបោះឆ្នោត ក៏ដូចជាស្ថានភាពជុំវិញការបោះឆ្នោតឡើយ។

នាថ្ងៃដដែល (២៣ ខែកក្កដា) ចែករំលែកនៅលើបណ្ដាញសង្គម Telegram ផ្ទាល់ខ្លួន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ម្ចាស់ឆ្នោតជាង ៨៤% ទៅបោះឆ្នោត គឺជាភស្តុតាងដែលសរឲ្យឃើញថា ឧបាយកលបំផ្លិចបំផ្លាញការបោះឆ្នោតរបស់អានុភាពមួយចំនួនត្រូវបរាជ័យ។ ប្រជាជនចង់រស់នៅក្នុងសន្តិភាព និងវិបុលភាពដូចដែលអ្វីៗកំពុងប្រព្រឹត្តិទៅ។

ចំណែកឯអ្នកសង្កេតការណ៍អន្តរជាតិវិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីស្សូ លោក Nuno Gomes Nabiam ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងជាសមាជិកនៃក្រុមឃ្លាំមើល បានវាយតម្លៃថា រាល់ជំហាននីមួយៗត្រូវបានអនុវត្តន៍ស្របតាមនីតិវិធី និងបទប្បញ្ញត្តិ។ ការបោះឆ្នោតធានាបានកត្តាសេរី យុត្តិធម៌ និងតម្លាភាព។

ជោគជ័យកើតចេញពីការត្រៀមរៀបចំយ៉ាងហ្មត់ចត់

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជា ទាក់ទាញម្ចាស់ឆ្នោតយ៉ាងច្រើនកុះករទៅបោះឆ្នោត គឺជាលទ្ធផលនៃការត្រៀមរៀបចំយ៉ាងហ្មត់ចត់របស់គណបក្សនានា និងប្រព័ន្ធរដ្ឋអំណាចកម្ពុជា។ មុនការបោះឆ្នោត យុទ្ធនាឃោសនាបោះឆ្នោតមួយបានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ សប្តាហ៍ (ចាប់ពីថ្ងៃទី ១ ខែកក្កដា)។ ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយទាំង១៨ បានប្រព្រឹត្តទៅដោយរលូន និងអំណោយផល ធានាសុវត្ថិភាព និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ សកម្មភាពឃោសនាបោះឆ្នោតសម្បូរបែបជាមួយរូបភាពជាច្រើន អាស្រ័យលើសមត្ថភាព និងលក្ខខ័ណ្ឌរបស់គណបក្សនីមួយៗ ដោយផ្តោតសំខាន់លើសកម្មភាពប្រមូលផ្តុំ ប្រគុំតន្ត្រី បញ្ចាំងស្លាយ ចែកចាយ និងបិទភ្ជាប់ខិត្តប័ណ្ណនៅតាមទីសាធារណៈ ការផ្សព្វផ្សាយតាមរយៈឧបករណ៍បំពងសម្លេងនៅទីស្នាក់ការគណបក្ស ឬធ្វើឃោសនាតាមចល័ត ហែក្បួននៅតាមភូមិសាស្ត្រទីប្រជុំជន និងមណ្ឌលបោះឆ្នោតដែលមានបេក្ខជនឈរឈ្មោះ។ សកម្មភាពទាំងនេះទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនយ៉ាងច្រើនកុះករ។

កម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សចំនួន ១៧ ផ្សេងទៀត ដូចជា៖ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ (KNUP) គណបក្សកសិករ (FP) គណបក្សស្ត្រីដើម្បីស្ត្រី (WPFW) គណបក្សយុវជនកម្ពុជា (CYP) ក៏ត្រូវបានចាក់ផ្សាយជាប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយដូចជា៖ វិទ្យុ ទូរទស្សន៍ កាសែតអនឡាញ។ គណបក្សភាគច្រើនសុទ្ធតែបានផ្ដោតសំខាន់លើបញ្ហាសង្គម ជីវភាពប្រជាជនដូចជា៖ លុបបំបាត់គ្រោះអបាយមុខសង្គម គ្រឿងញៀន ថែទាំមនុស្សចាស់ជរា មន្ត្រីចូលនិវត្តន៍ ដីធ្លឺ បែបបទរដ្ឋបាលសាធារណៈ និងកសាងធនធានមនុស្ស។ ក្នុងផ្ទាំងគំនូររួមនោះ កម្មវិធីនយោបាយឃោសនាបោះឆ្នោតលើគ្រប់ជ្រុងជ្រោយរបស់ CPP មានកម្លាំងទាក់ទាញដ៏ធំធេងចំពោះម្ចាស់ឆ្នោតគ្រប់មជ្ឈដ្ឋាន និងគ្រប់វ័យ។ ម្ចាស់ឆ្នោតជាច្រើនបានវាយតម្លៃខ្ពស់ចំពោះគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា អំពីការបន្តអនុវត្តន៍គោលនយោបាយកិច្ចការបរទេសឯករាជ្យ ផ្អែកលើច្បាប់ កសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើររវាងកម្ពុជា ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ព្រមទាំងកសាងបរិយាកាសសន្តិភាព និងកិច្ចសហប្រតិបត្តិការសម្រាប់គោលដៅកែលម្អ លើកកម្ពស់ជីវភាព រស់នៅ និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រជាជន។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តលើកនេះជាការបោះឆ្នោតសកលលើកទី ៧ របស់កម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ មក។ ទោះបីជាលទ្ធផលផ្លូវការត្រូវបានគេរំពឹងថានឹងប្រកាសនាថ្ងៃទី៩ ខែសីហាក៏ដោយ ប៉ុន្តែអត្រាម្ចាស់ឆ្នោតទៅបោះឆ្នោតច្រើន ដំណើរការបោះឆ្នោតមានលក្ខណៈសេរី សុវត្ថិភាព និងតម្លាភាព បានសរឲ្យឃើញថា ការបោះឆ្នោតស្របតាមឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា។ សន្លឹកឆ្នោតរាប់លានរបស់ម្ចាស់ឆ្នោតគឺជា បំណងប្រាថ្នារាប់លានអំពីខឿនសន្តិភាព ស្ថរិភាព ដើម្បីព្រះរាជាណាចក្រកម្ពុជាបន្តអភិវឌ្ឍន៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top