• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបើកដំណើរការឡើងវិញជើងហោះហើរអន្តរជាតិចំនួន ៦ គឺមិនអនុវត្តចំពោះភ្ញៀវទេសចរបរទេសនៅឡើយទេ

ប្រទេសវៀតណាមនឹងបើកដំណើរការជើងហោះហើរអន្តរជាតិឡើងវិញចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ជាមួយបណ្តាប្រទេសនិងតំបន់ដែនដីដែលបានគ្រប់គ្រងយ៉ាងល្អជំងឺរាតត្បាតកូវីដ ១៩ និងមានលក្ខណៈស្រដៀងនឹងប្រទេស វៀតណាម។ 
 
នៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាល ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនលោក Nguyen Ngoc Dong បានឲ្យដឹងថា៖ “ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា វៀតណាមនឹងបើកដំណើរការជើងហោះហើរអន្តរជាតិឡើងវិញ ជាមួយប្រទេសកូរ៉េខាងត្បូង ជប៉ុន ចិន និងនៅថ្ងៃទី ២២ ខែកញ្ញា គ្រោងនឹងបើកជើងហោះហើរឡើងវិញទៅកាន់កោះតៃវ៉ាន់ (ចិន) ឡាវនិងកម្ពុជា។ អ្នកបានឆ្លងដែនរួមមាន អ្នកការទូត សកម្មជនមន្ត្រីរដ្ឋការ ពលរដ្ឋវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅក្រៅប្រទេសដែលមានបំណងវិលត្រឡប់មកស្រុកកំណើតឬពលរដ្ឋវៀតណាមទៅធ្វើការនៅបរទេស អ្នកជំនាញបរទេសកំពុងអនុវត្តគម្រោងការនានានៅវៀតណាម”។

ដោយផ្អែកលើសមត្ថភាពសម្រាប់ដាក់នៅដាច់ដោយឡែក ក្រសួងគមនាគមន៍ដឹកជញ្ជូនបានលើកឡើងសំណើរថា ការហោះហើរនឹងអនុវត្តន៍ ១ សប្តាហ៍ មួយជើងទៅកាន់ប្រទេសមួយនិងជើងហោះហើរត្រឡប់មកវិញក៏ដូចគ្នាដែរ។  ជាមួយនឹងដំណើរនេះ មនុស្សប្រហែល ៥.០០០ នាក់ត្រូវបានគេរំពឹងថានឹងចូលប្រទេស វៀតណាមនៅខែកញ្ញានេះជាពុំខាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top