• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបម្លែងថាមពលគឺជាកត្តាគន្លឹះដែលជួយវៀតណាមដាក់ចេញគោលដៅបំភាយឧស្ម័ន “សូន្យសុទ្ធ” ត្រឹមឆ្នាំ២០៥០

នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខាងក្រៅកិច្ចប្រជុំលើកទី ២៧ បណ្ដាភាគីដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីប គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Tran Hong Ha បានជួបធ្វើការជាមួយលោក Alok Sharma ប្រធាន COP26 ដែលជាតំណាងចក្រភពអង់គ្លេស សហភាពអឺរ៉ុប (EU) និងក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ (G7) អំពីការជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការបម្លែងថាមពល។
  រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Tran Hong Ha ជួបធ្វើការជាមួយលោក Alok Sharma ប្រធាន COP26។ (រូបថត៖ VOV)  

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Tran Hong Ha បានអះអាងថា ការបម្លែងថាមពលគឺជាកត្តាគន្លឹះដែលជួយវៀតណាមអនុវត្តន៍គោលដៅបំភាយឧស្ម័ន "សូន្យសុទ្ធ" ត្រឹមឆ្នាំ ២០៥០ ដែលវៀតណាមបានសន្យានៅ COP26។ ទោះជាយ៉ាងណាក៏ដោយ ក្នុងដំណើរការអនុវត្តន៍ វៀតណាមនៅតែជួបការលំបាក។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍថាមពលកកើតឡើងវិញត្រូវដើរទន្ទឹមគ្នាជាមួយការធានាសន្តិសុខថាមពល ធានាស្ថិរភាពនៃប្រព័ន្ធបណ្តាញថាមពលអគ្គីសនី ហើយបានស្នើឲ្យចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងក្រុម G7 ជួយផ្ទេរប្រគល់បច្ចេកវិទ្យាជឿនលឿននានាជូនវៀតណាម ដូចជាបច្ចេកវិទ្យា ថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ និងការផ្ទុកថាមពល ដើម្បីជួយវៀតណាមអនុវត្តន៍ប្រកបដោយជោគជ័យនូវដំណើរការបម្លែងថាមពល ធានាបាននូវតម្លៃសមរម្យសម្រាប់មនុស្សគ្រប់គ្នាអាចចូលប្រើបាន។

រីឯខ្លួនវិញ លោក Alok Sharma បានស្វាគមន៍ការសន្យាយ៉ាងមុតមាំរបស់វៀតណាមចំពោះការបម្លែងថាមពល សំដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ព្រមទាំងឯកភាពបន្តដំណើរការចរចា ដើម្បីឈានដល់ការព្រមព្រៀងមួយដែលអាចធានាបាននូវផលប្រយោជន៍ដោយសុខដុមរបស់ភាគីទាំងពីរ។ លោករដ្ឋមន្ត្រី Tran Hong Ha និងលោក Alok Sharma បានផ្លាស់ប្តូរមតិពីបញ្ហាជំពាក់ជំពិនក្នុងគោលបំណងបង្កើនការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងបានឯកភាពថា ភាគីទាំងពីរចាំបាច់ត្រូវមានការសន្យាខាងនយោបាយលើបញ្ហាបម្លែងថាមពលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស។

Top