• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញអង្កររបស់កម្ពុជានៅឆ្នាំ ២០២២ សម្រេចបានប្រាក់ចំណូលជិត ១,៣ ពាន់លានដុល្លារអាមេរិក

ក្នុងឆ្នាំ២០២២ កម្ពុជាសម្រេចបានប្រាក់ចំណូលជាង១ពាន់លានដុល្លារ ពីការលក់ស្រូវ និងអង្ករ។
  ហាងលក់អង្ករមួយនៅកម្ពុជា។ (រូបថត៖ Van Do/VOV-ភ្នំពេញ)  

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចេញអង្ករចំនួន ៦៣៧,០០០ តោនទៅកាន់ប្រទេសចំនួន៥៩ ជុំវិញពិភពលោក ដែលនាំមកនូវប្រាក់ចំណូលជិត ១,៣ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះទីផ្សារចិនស្រូបចំនួន ៤៥% ទីផ្សារអឺរ៉ុបស្រូបចំនួន ៣៥% នៅសល់គឺប្រទេសអាហ្វ្រិក អាមេរិក រុស្ស៊ី និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។ កម្ពុជាក៏បាននាំចេញស្រូវ ជាង ៣,៤ លានតោនទៅប្រទេសវៀតណាមផងដែរ។

ក្នុងឆ្នាំ២០២២ កម្ពុជាសម្រេចបានប្រាក់ចំណូលជាង១ពាន់លានដុល្លារ ពីការលក់ស្រូវ និងអង្ករ។ សហព័ន្ធស្រូវអង្ករកម្ពុជាចង់ឱ្យរដ្ឋាភិបាល និងក្រុមហ៊ុននាំចូល-នាំចេញ បង្កើនតម្លៃកសិផលពីប្រជាកសិករ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា៕

(Van Do/អ្នកយកព័ត៌មាន VOV ប្រចាំកម្ពុជា)

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top