• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញវាយនភណ្ឌនិងកាត់ដេរបានលើសពី ៤ ពាន់លានដុល្លារជាលើកដំបូងក្នុងឆ្នាំនេះ

យោងតាមស្ថិតិថ្មីបំផុតរបស់អគ្គនាយកដ្ឋានគយ ការនាំចេញវាយនភណ្ឌនិងកាត់ដេរក្នុងខែកក្កដា សម្រេចបានជិត ៤,៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនកាត់ដេរ Nam Tiep ចង្កោមឧស្សាហកម្ម An Xa ខេត្ត Nam Dinh ជារៀងរាល់ឆ្នាំនាំចេញផលិតផលរាប់លានទៅកាន់ទីផ្សារអាមេរិក រុស្ស៊ី និងកូរ៉េខាងត្បូង (រូបថត៖ Tran Viet/TTXVN)

នេះជាខែដំបូងក្នុងឆ្នាំនេះ ដែលទំហំនៃការនាំចេញវាយនភណ្ឌនិងកាត់ដេរបានកើនលើសចំនួនកំណត់ ៤ ពាន់លានដុល្លារ ហើយក៏ជាខែដែលមានចំណូលខ្ពស់បំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០២២។

សរុបក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ការនាំចេញវាយនភណ្ឌនិងកាត់ ដេរសម្រេចបានជិត ២៤ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បច្ចុប្បន្ន វៀតណាមបាននាំចេញវាយនភណ្ឌនិងកាត់ដែរទៅកាន់ប្រទេស និងតំបន់ដែនដីចំនួន ១១៣ ដែលក្នុងនោះទីផ្សារសំខាន់ៗនៅតែជាសហរដ្ឋ អាមេរិក សហភាពអឺរ៉ុប (EU) ជប៉ុន កូរ៉េខាងត្បូង និងចិន។

ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំគឺជារដូវកាលសម្រាប់ការទិញទំនិញ។ អាជីវកម្មកំពុងព្យាយាមណែនាំផលិតផលថ្មីៗជាច្រើនទាក់ទងនឹងសម្ភារៈ និងការរចនាដែលបំពេញតាមស្តង់ដារដ៏តឹងរឹងរបស់ដៃគូ ដើម្បីសម្រេចបាននូវគោលដៅនាំចេញរបស់ឧស្សាហកម្មចំនួន ៤៤ ពាន់លានដុល្លារនៅឆ្នាំនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

Top