• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញមុខទំនិញជាច្រើននឹងមាន​ការ​​រីកចម្រើននៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣​

តាមការព្យាករណ៍របស់ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្ម សកម្មភាពនាំចេញក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣នេះនឹងបន្តរីក ចម្រើនដោយសារតែអតិផរណាមាននិន្នាការធ្លាក់ចុះនៅក្នុងខឿនសេដ្ឋកិច្ចធំៗដូចជា៖ សហរដ្ឋអាមេរិក អឺរ៉ុប; ទំនិញនៅសល់នៃបណ្តាប្រទេសកំពុងធ្លាក់ចុះជាបណ្តើរៗ។
ជ្រុងមួយនៃកំពង់ផែ Cat Lai ក្នុងទីក្រុងហូជីមិញ។ រូបថត៖TTXVN

ទន្ទឹមនឹងនោះ តម្រូវការប្រើប្រាស់ទំនិញក៏បានកើនឡើងក្នុងឱកាសពិធីបុណ្យចុងឆ្នាំ ; វៀតណាមក៏ទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរផលិតកម្មទៅវៀតណាមផងដែរ។ តំណាងនាយកដ្ឋាននាំចេញនាំចូល (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) បានឲ្យដឹងថា ដោយមានវិធានការវិជ្ជមាននិងសមកាលកម្ម សំដៅដោះស្រាយការលំបាកដើម្បីជួយឧបត្ថម្ភផលិតកម្មក្នុងស្រុក ជំរុញពាណិជ្ជកម្ម ពង្រីកទីផ្សារក្នុងស្រុកនិងការនាំចេញ ត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា ដូច្នេះសកម្មភាពនាំចេញនាពេលកន្លងទៅរក្សាបានកំណើនជាបន្តបន្ទាប់។

លោក Dang Phuc Nguyen អគ្គលេខាធិការសមាគមបន្លែនិងផ្លែឈើវៀតណាមបានព្យាករណ៍ថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំនៅសល់រយៈពេល ៣ ខែ ដែលពេលវេលានៃពិធីបុណ្យនានា ដូច្នេះការនាំចេញបន្លែនិងផ្លែឈើនៅតែមានសក្ដានុពលច្រើន។ ជាពិសេស ក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ គឺជារដូវប្រមូលផលនៃបន្លែនិងផ្លែឈើជាច្រើនដែលមានទិន្នផលទូទាំងប្រទេសប្រហែល ៧,៦ លានតោន។ ការផ្គត់ផ្គង់ផ្លែឈើដ៏សម្បូរបែបនឹងបំពេញតម្រូវការនាំចេញនៅប៉ុន្មានខែចុងឆ្នាំ។ ដូច្នេះ តម្លៃប្រាក់នាំចេញបន្លែនិងផ្លែឈើនឹងខ្ពស់ជាងមធ្យមក្នុងត្រីមាសមុនៗ។ ការនាំចេញបន្លែនិងផ្លែឈើត្រូបានព្យាករណ៍អាចនាំមកនូវប្រាក់ចំណូលជាង ៥,៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ។ ជាពិសេស ការនាំចេញផ្លែធូរេនទៅកាន់ប្រទេសចិននឹងបន្តបង្កើតកំណត់ត្រាថ្មីដោយនាំធូរេនក្លាយជាទំនិញថ្មី ដែលមានតម្លៃនាំចេញជាង ១,៧ ពាន់លានដុល្លារអាមេរិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top