• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញដំឡូងមីនឹងសម្រេចបាន ២ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០៣០

ការអភិវឌ្ឍផ្នែកទំនិញដំឡូងមីប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និងនិរន្តរភាព ព្រមទាំងកសាងការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងផលិតកម្ម កែច្នៃ និងបញ្ចេញលក់ផលិតផល សំដៅបង្កើតតម្លៃសេដ្ឋកិច្ចខ្ពស់ រួមចំណែកដោះស្រាយការងារធ្វើ លើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ជនបទ បង្កើនតម្លៃប្រាក់នាំចេញ នាំចូល និងការពារបរិស្ថាន។
រូបថត៖ baocongthuong.vn

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទទើបតែបានអនុម័តគម្រោង " អភិវឌ្ឍន៍ប្រកបដោយចីរភាពផ្នែកទំនិញដំឡូងមីរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០"។ តាមនោះ ការអភិវឌ្ឍផ្នែកទំនិញដំឡូងមីប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និងនិរន្តរភាព ព្រមទាំងកសាងការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងផលិតកម្ម កែច្នៃ និងបញ្ចេញលក់ផលិតផល សំដៅបង្កើតតម្លៃសេដ្ឋកិច្ចខ្ពស់ រួមចំណែកដោះស្រាយការងារធ្វើ លើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ជនបទ បង្កើនតម្លៃប្រាក់នាំចេញ នាំចូល និងការពារបរិស្ថាន។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានកំណត់គោលដៅថា នាឆ្នាំ២០៣០ ទិន្នផលដំឡូងមីស្រស់របស់ប្រទេសទាំងមូលនឹងសម្រេចបានប្រមាណ ១១,៥-១២,៥លានតោន តម្លៃប្រាក់នាំចេញដំឡូងមី និងផលិតផលធ្វើពីដំឡូងមីសម្រេចបានពី ១,៨ - ២ ពាន់លានដុល្លារអាមេរិក។ នាឆ្នាំ ២០៥០ ផ្នែកទំនិញដំឡូងមីរបស់វៀតណាមសម្រេចបានប្រមាណ ២,៣ - ២,៥ ពាន់លានដុល្លារអាមេរិក។

យោងតាមគម្រោង ប្រទេសទាំងមូលមានតំបន់ស្នូលៗចំនួន ៥ ដើម្បីអភិវឌ្ឍន៍ដំឡូងមី និងអភិវឌ្ឍន៍ការកែច្នៃដំឡូងមីផងដែរ៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top