• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញជលផលមានសក្តានុពល​សម្រេចបាន​ ១១ ពាន់លានដុល្លារអាមេរិក

ផ្នែកជលផលរបស់វៀតណាមត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ ជាមួយនឹងសក្តានុពលសម្រេចបាន ១១ ពាន់លានដុល្លារអាមេរិក ដោយគួសសញ្ញាការស្តារឡើងវិញដ៏សំខាន់ បន្ទាប់ពីឆ្នាំ ២០២៤ ។

យោងតាមនាយកដ្ឋានជលផលបានឲ្យដឹងថា ឆ្នាំនេះ វៀតណាមនឹងផ្តោតលើការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពផលិតកម្មជលផល។ ការកែលម្អដំណើរការកែច្នែស៊ីជម្រៅ ដើម្បីបង្កើនខ្សែសង្វាក់តម្លៃ និងកាត់បន្ថយអនុផល នឹងក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបង្កើនតម្លៃជលផល។ ទន្ទឹមនឹងនោះ ផ្នែកជលផលនឹងបន្តជំរុញការធ្វើពិពិធកម្មមុខសញ្ញារធ្វើវប្បកម្ម ដូចជា៖ អន្ទង់ ត្រីទីឡាពៀ សារ៉ាយសមុទ្រជាដើម។ ទន្ទឹមនឹងនោះ ធ្វើអាជីវកម្មឲ្យបានល្អនូវសក្តានុពលលើផ្ទៃទឹក ជាពិសេសអាងស្តុកទឹក ប្រព័ន្ធទន្លេជាដើម ជំរុញផលិតកម្ម រៀបចំផលិតកម្មតាមខ្សែសង្វាក់ សហករណ៍ និងក្រុមសហករណ៍។

រូបថត៖ឧទាហរណ៍ 

ផ្នែកជលផលវៀតណាមបានកំណត់ការអភិវឌ្ឍន៍ផលិតផលជលផលដែលមានតម្លៃបន្ថែម មិនត្រឹមតែជានិន្នាការប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រសំខាន់សម្រាប់ពង្រីកនិងរក្សាឋានៈរបស់ខ្លួននៅទីផ្សារទៀតផង។ ជាពិសេស និន្នាការនៃការផលិតអនុផលពីវត្ថុធាតុដើមជលផល នាំមកនូវឱកាសដើម្បីបង្កើនតម្លៃសម្រាប់ផ្នែកជលផល អនុវត្តលក្ខណៈវិនិច្ឆ័យនៃសេដ្ឋកិច្ចវិលជុំ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top