• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការទូតវ៉ាក់សាំងនាំមកនូវលទ្ធផលជាក់ស្តែង

លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រុមការងាររៀបចំការទទួលបានសម្ភារៈបរិក្ខារពេទ្យយ៉ាងឆាប់រហ័សនិងទាន់ពេលវេលា ដែលជាអំណោយរបស់រដ្ឋាភិបាល តំបន់ អង្គភាពអាជីវកម្មពីប្រទេសផ្សេងៗនិងជនជាតិវៀតណាមនៅក្រៅប្រទេស ជូនដល់ប្រជាជន វៀតណាម ក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាត យ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ននេះ។
 

ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងាររដ្ឋាភិបាលស្តីពីការទូតវ៉ាក់សាំង (រូបថត៖ Tuan Anh/baoquocte.vn)


រសៀលថ្ងៃទី ២៤ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនា យករដ្ឋមន្ត្រីលោក Pham Binh Minh បានដឹកនាំកិច្ចប្រជុំក្រុមការងាររបស់រដ្ឋាភិបាលស្តីពីការទូតវ៉ាក់សាំងដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពនិងលទ្ធផលនៃការអនុវត្តភារកិច្ចការទូតវ៉ាក់សាំងនាពេលកន្លង មក; ព្រមព្រៀងលើភារកិច្ចចាំបាច់ដែលត្រូវអនុវត្តជាបន្ទាន់និងខ្លាំងក្លាដើម្បី ឈានទៅដល់ការនាំយកវ៉ាក់សាំង ឧបករណ៍វេជ្ជសាស្ត្រនិងថ្នាំព្យាបាលមកប្រទេសវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានបញ្ជាក់ថា ការទូតវ៉ាក់សាំងគឺជាកិច្ចការបន្ទាន់ជាភារកិច្ចយុទ្ធសាស្ត្ររយៈពេលវែងផងនិងជារណសិរ្សសម្រាប់ការសម្រេចបានជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំងរបស់រដ្ឋាភិបាល។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រុមការងាររៀបចំការទទួលបានសម្ភារៈបរិក្ខារពេទ្យយ៉ាងឆាប់រហ័សនិងទាន់ពេលវេលា ដែលជាអំណោយរបស់រដ្ឋាភិបាល តំបន់ អង្គភាពអាជីវកម្មពីប្រទេសផ្សេងៗនិងជនជាតិ វៀតណាមនៅក្រៅប្រទេសជូនដល់ប្រជាជនវៀតណាម ក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតតត្បាតយ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមជាមួយគ្នានោះ ពន្លឿនការទទួលបានការគៀងគរនិងការចរចាអំពីថ្នាំព្យាបាលដើម្បីបម្រើដល់ការព្យាបាលអ្នកជំងឺនិងកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺកូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top