• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការថែទាំសមាជិកសហជីពនិងកម្មករដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ សហភាពការងារទីក្រុងហូជីមិញ សហជីពតំបន់កែច្នៃនាំចេញនិងឧស្សាហកម្មទីក្រុង និងសហជីពនិយោជិតទីក្រុងបាន រៀបចំកម្មវិធីទទួលអំណរបុណ្យតេតឆ្នាំ ២០២៤ ដោយជូនអំណោយដល់សមាជិកសហជីពនិងកម្មករជិត ៥០០០ នាក់ដែលមានស្ថានភាពលំបាកឬមិនមានលទ្ធភាពត្រឡប់មកស្រុកកំណើតដើម្បីទទួលបុណ្យតេត។
ប្រគល់អំណោយបុណ្យតេតជូនកម្មករ កម្មការិនីដែលមានស្ថានភាពលំបាកនៅទីក្រុងហូជីមិញ។ (រូបថត៖ VNA)

នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពថែទាំសមាជិកសហជីព និងកម្មករដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត ជាមួយនឹងបាវចនា «មិនទុកឲ្យសមាជិកសហជីព ឬកម្មករគ្មានតេតទេ»។

ក្នុងក្របខ័ណ្ឌនៃសកម្មភាព សហជីពតំបន់កែច្នៃនាំចេញនិងឧស្សាហកម្ម ទីក្រុងហូជីមិញបានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយគ្រួសារសមាជិកសហជីព និងកម្មករ ចំនួន ៨០០ គ្រួសារនៅតាមសួនឧស្សាហកម្ម និងតំបន់កែច្នៃនាំចេញក្នុងទីក្រុង។ ក្នុងកម្មវិធី ក្រុមគ្រួសារសមាជិកសហជីព និងកម្មករ បានទទួលអំណោយបុណ្យតេត និងចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ...ក្នុងកម្មវិធីអំណរបុណ្យតេត ដែលប្រព្រឹត្តទៅនៅក្នុងតំបន់បច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ សហជីពនិយោជិតទីក្រុងបានប្រគល់អំណោយចំនួន ១៧១០ កញ្ចប់ ដល់កម្មករដែលមានស្ថានភាពលំបាក ជូនអាំងប៉ាវតេតដល់កូនៗរបស់កម្មករ; រៀបចំ “រថយន្តក្រុងមេត្តាធម៌” ជូនកម្មករ កម្មការិនីចំនួន ១.៧១០នាក់ ត្រឡប់មកស្រុកកំណើតវិញ ដើម្បីទទួលអំណរបុណ្យតេត។ ទន្ទឹមនឹងនោះ រៀបចំ “ផ្សារមេត្តាធម៌” ដោយមានការលក់បញ្ចុះតម្លៃពី ១០ - ៣០% និងស្តង់ ០ ដុង សម្រាប់សមាជិកសហជីព និងកម្មករដែលមានស្ថានភាពលំបាកពិសេសផងដែរ។

ចំណែកនៅខេត្ត Tien Giang វិញ សហព័ន្ធការងារខេត្តបានសម្របសម្រួលជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈគ្រប់គ្រងសួនឧស្សាហកម្មខេត្ត Tien Giang រៀបចំកម្មវិធី “ទទួលបុណ្យតេតជាមួយកម្មករ - អបអរបក្ស អបអរនិទាឃរដូវឆ្នាំរោង ឆស័ក”។ នៅក្នុងកម្មវិធី សហព័ន្ធការងារខេត្ត Tien Giang បានប្រគល់ប្រាក់ឧបត្ថម្ភចំនួន ១០០ កញ្ចប់ជូនកម្មករដែលមានស្ថានភាពលំបាកពិសេស ហើយបានផ្តល់អំណោយជាង ៤០០០ កញ្ចប់ជូនដល់កម្មករដែលបានមកទស្សនាកម្មវិធីសិល្បៈកម្សាន្ត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top