• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការថែទាំជនក្រីក្រនិងគ្រួសារគោលនយោបាយក្នុងឱកាសបុណ្យតេត ឆ្នាំរោង ជស័ក ២០២៤

នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានចូលរួមកម្មវិធី “បុណ្យតេតមេត្តាធម៌” និទាឃរដូវឆ្នាំរោង ជស័ក ២០២៤ នៅខេត្ត Hau Giang។ ថ្លែងមតិនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា សង្ឃឹមថា ខេត្ត Hau Giang នឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតលើវិស័យសេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខ កសាងប្រព័ន្ធនយោបាយ និងបន្តថែរទាំងជនក្រីក្រឱ្យកាន់តែប្រសើរឡើង។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ជូនអំណោយដល់គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រនៅស្រុក Go Quao។ រូបថត៖ quochoi.vn

ក្នុងឱកាសនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភានិងក្រុមការងារបានប្រគល់អំណោយចំនួន ៤៥កញ្ចប់ និងប័ណ្ណទៅផ្សារបុណ្យតេតសប្បុរសធម៌ចំនួន៥០០ ជូនចំពោះវីរៈអ្នកម្ដាយវៀតណាម គ្រួសារគោលនយោបាយ និងប្រជាជនលចូលរួមក្នុងកម្មវិធីនេះ ដោយមានថវិការសរុបជិត ៥០០លានដុង ។

នាថ្ងៃដដែលនោះ អនុប្រធានរដ្ឋសភាលោក Tran Quang Phuong និងគណៈប្រតិភូបានចុះសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងបានជួបការលំបាកនៅស្រុកភ្នំ Tra Bong ខេត្ត Quang Ngai។ នៅស្រុក Tra Bong អនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានប្រគល់អំណោយចំនួន ២០០កញ្ចប់ ដែលមានតម្លៃសរុប ២៤០ លានដុង ដល់គ្រួសារគោលនយោបាយ គ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ គ្រួសារក្រីក្រ គ្រួសារលើបន្ទាត់ភាពក្រីក្រ និងបងប្អូនជនជាតិភាគតិច។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ “ខ្ញុំសង្ឃឹមថា បងប្អូនប្រជាជននឹងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមយ៉ាងសកម្ម  រួមជាមួយនឹងការណែនាំ និងតម្រងទិសរបស់ស្ថាប័នខេត្ត-ស្រុក ដើម្បីឲ្យយើងអាចបង្វែរសត្វចិញ្ចឹម និងដំណាំដាំដុះ ហើយបង្កើនផលិតកម្ម ដើម្បីសម្រេចបាននូវសេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង។ យើងក៏ចង់ឲ្យប្រជាជនរក្សានូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិនីមួយៗផងដែរ។

នាសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ គ្រួសារក្រីក្រ និងសមាជិកសហជីពនៅទីក្រុង Hai Phong៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top