ការតាំងពិព័រណ៌ គឺជាអាស័យដ្ឋានមួយដែលភ្ជាប់ការប្រើប្រាស់ផលិតផលកសិកម្ម ផ្សព្វផ្សាយផលិតផលដល់អ្នកប្រើប្រាស់ផលិតផលកសិកម្មពិសេស តាមរដូវកាលក្នុងតំបន់នីមួយៗ។ អាស្រ័យហេតុនេះ ជួយពង្រឹងនិងពង្រីកទីផ្សារប្រើប្រាស់ផលិតផល ដោយឆ្ពោះទៅកាន់ទីផ្សារសំខាន់ក្នុងស្រុកបន្ថែមទៀត ជាមួយពាក្យស្លោកថា “ប្រជាជនវៀតណាមផ្តល់អាទិភាពក្នុងការប្រើប្រាស់ទំនិញវៀតណាម” និង “ទំនិញវៀតណាមទទួលការទុកចិត្តរបស់អ្នកប្រើប្រាស់វៀតណាម” ជាពិសេសក្នុងបរិបទសេដ្ឋកិច្ចក្នុងស្រុក និងពិភពលោកនៅឆ្នាំ ២០២៣ និងបណ្តាឆ្នាំបន្ទាប់ត្រូវបានព្យាករណ៍ថា នឹងជួបការលំបាកជាច្រើន អ្នកប្រើប្រាស់រឹតបន្តឹងការចំណាយ។
លោក Nguyen Minh Tien នាយកមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម កសិកម្មបានមានប្រសាសន៍ថា ទីផ្សារកសិផល និងផលិតផលពិសេសក្នុងតំបន់នេះត្រូវបានរៀបចំឡើង តាមទម្រង់រូបភាពលក់ដោយផ្ទាល់ និង livestream តាមរយៈវេទិកាបណ្តាញទំនាក់ទំនងសង្គម ហើយនឹងផ្តល់ឱ្យភ្ញៀវនូវវិធីសាស្រ្តលក់ដូរទំនិញកាន់តែច្រើននិងបង្កើតការរីករាលដាល ចំណាប់អារម្មណ៍ នៅពេលប្រើប្រាស់ផលិតផលកសិកម្មពីសេស ក្នុងតំបន់។
ជាពិសេស មកការតាំងពិពណ៌នេះ ភ្ញៀវនឹងអាចទិញទំនិញ និងពិសារផលិតផលតែ និងផ្លែឈើត្រូពិចជាច្រើនប្រភេទតាមរដូវកាល នៅតាមតំបន់នីមួយៗដូចជា៖ ផ្លែគូលែន Bac Giang; ទុរេន ផ្លែបឺរ ផ្លែទៀបបារាំង Dak Nong; ទំពាំងបាយជូរខ្មៅ Cao Bang; ផ្លែត្រសក់ផ្អែម Kim Hoang Hau ផ្លែត្រសក់ផ្អែម Lam Son Thanh Hoa…
អង្គភាពដែលចូលរួមបាននាំមកកាន់ទីផ្សារកសិផលល្បីៗជាច្រើននិងផលិតផលពិសេសទាក់ទងនឹងភូមិសាស្ត្រដូចជា ខ្ទឹមស ខ្ទឹម Ly Son; ទឹកម្ទេស Muong Khuong អង្ករ Seng Cu Lao Cai; ចាហួយខ្មៅ នំ Khau Sli Cao Bang; ចាហួយត្រចៀកក្រាញ់ ទឹកអាហារបំប៉នពីអំពៅ Thanh Hoa; កាហ្វេ Dak Lak គ្រាប់ គ្រាប់ម៉ាកាដាមៀ Dak Lak អង្ករ ST25 Soc Trang; បន្លែ ផ្លែឈើឆ្អើង និងផលិតផលជលផល...
អនុវត្ត៖ Hoang Ha /កាសែតរូបភាពវៀតណាម