ផលិតផលកសិកម្មត្រូវបានដាក់តាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍
លោក Nguyen Minh Tien នាយកមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម កសិកម្មបានមានប្រសាសន៍ថា ទីផ្សារកសិផល និងផលិតផលពិសេសក្នុងតំបន់នេះត្រូវបានរៀបចំឡើង តាមទម្រង់រូបភាពលក់ដោយផ្ទាល់ និង livestream តាមរយៈវេទិកាបណ្តាញទំនាក់ទំនងសង្គម ហើយនឹងផ្តល់ឱ្យភ្ញៀវនូវវិធីសាស្រ្តលក់ដូរទំនិញកាន់តែច្រើននិងបង្កើតការរីករាលដាល ចំណាប់អារម្មណ៍ នៅពេលប្រើប្រាស់ផលិតផលកសិកម្មពីសេស ក្នុងតំបន់។
ថ្នាក់ដឹកនាំមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទរដ្ឋធានី Ha Noi ខេត្តTuyen Quang ខេត្ត Cao Bang ... ទស្សនាតំបន់តាំងពិព័រណ៌ផលិតផលកសិកម្មរបស់រដ្ឋធានី Ha Noi ។
ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងមូលដ្ឋានកសិកម្មទូទាំងប្រទេសបានទៅទស្សនាការតាំងពិពណ៌នេះ។
ជាពិសេស មកការតាំងពិពណ៌នេះ ភ្ញៀវនឹងអាចទិញទំនិញ និងពិសារផលិតផលតែ និងផ្លែឈើត្រូពិចជាច្រើនប្រភេទតាមរដូវកាល នៅតាមតំបន់នីមួយៗដូចជា៖ ផ្លែគូលែន Bac Giang; ទុរេន ផ្លែបឺរ ផ្លែទៀបបារាំង Dak Nong; ទំពាំងបាយជូរខ្មៅ Cao Bang; ផ្លែត្រសក់ផ្អែម Kim Hoang Hau ផ្លែត្រសក់ផ្អែម Lam Son Thanh Hoa…
ទិដ្ឋភាពនៃពិធីបើកការតាំងពិព័រណ៍កសិផល
អង្គភាពដែលចូលរួមបាននាំមកកាន់ទីផ្សារកសិផលល្បីៗជាច្រើននិងផលិតផលពិសេសទាក់ទងនឹងភូមិសាស្ត្រដូចជា ខ្ទឹមស ខ្ទឹម Ly Son; ទឹកម្ទេស Muong Khuong អង្ករ Seng Cu Lao Cai; ចាហួយខ្មៅ នំ Khau Sli Cao Bang; ចាហួយត្រចៀកក្រាញ់ ទឹកអាហារបំប៉នពីអំពៅ Thanh Hoa; កាហ្វេ Dak Lak គ្រាប់ គ្រាប់ម៉ាកាដាមៀ Dak Lak អង្ករ ST25 Soc Trang; បន្លែ ផ្លែឈើឆ្អើង និងផលិតផលជលផល...
អនុវត្ត៖ Hoang Ha /កាសែតរូបភាពវៀតណាម