• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយដែលទទួលបានសំបុត្រ និងអ៊ីមែលចំនួន ១០ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបជិត ៤០០ ដែលបានផ្ញើមកកាន់កាណាល់ VOV៥។ សូមអរគុណចំពោះមនោសញ្ចេតនានិងមតិយោបល់ដែលលោកអ្នកនាងនិងប្រិយមិត្តបានផ្ដល់មកកម្មវិធី។
  កម្មវិធីសម្ដែងសិល្បៈកម្ពុជានៅខេត្តត្រាវិញ។  
  គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនិងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ចុះហត្ថលេខានៅក្នុងសន្និសីទ។  

មិត្តអ្នកស្តាប់ សុភ័ក្រ្ត នៅរាជធានីភ្នំពេញ បានសរសេរក្នុងសំបុត្រផ្ញើរមកកាន់កម្មវិធីយ៉ាងដូច្នេះថា៖ កាលពីពាក់កណ្តាលខែសីហាកន្លងទៅ ខ្ញុំមានឱកាសចូលរួមសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ដោយមានសកម្មភាពដ៏សម្បូរបែប។ ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរភាពស្រស់ស្អាតនៃធម្មជាតិ វប្បធម៌ និងមនុស្សវៀតណាម។ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ នៅប្រទេសវៀតណាម ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជាក៏បានប្រព្រឹត្តទៅផងដែរ។ ខ្ញុំសង្ឃឹមថា ព្រឹត្តិការណ៍ជួបប្រាស្រ័យវប្បធម៌ជាច្រើនរវាងប្រទេសទាំងពីរនឹងត្រូវបានធ្វើឡើងនាពេលខាងមុខ ដើម្បីជួយប្រជាជននៃភាគីទាំងពីរមានការយល់ដឹងយ៉ាងជ្រាលជ្រៅថែមទៀតអំពីមិត្តជិតខាង

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ ២០២២ ត្រូវបានបើកនៅថ្ងៃទី ២៧ ខែកញ្ញា ហើយបានបញ្ចប់នៅថ្ងៃនេះ ទី ២ ខែតុលា។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ នៅទីក្រុងហូជីមិញ ការតាំងពិព័រណ៌ កម្ពុជា-ព្រះរាជាណាចក្រវប្បធម៌ បានប្រព្រឹត្តទៅក្នុងគោលបំណងណែនាំដល់ប្រជាជន និងភ្ញៀវទេសចរអំពីរូបភាពនៃបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ភាពស្រស់ស្អាតនៃធម្មជាតិ មនុស្សកម្ពុជា។ ទន្ទឹមនឹងនោះ នៅខេត្តត្រាវិញ ក៏បានប្រព្រឹត្តទៅកម្មវិធីសម្តែងសិល្បៈពិសេសរបស់ក្រុមសិល្បៈជាតិកម្ពុជាផងដែរ។ ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើ ផែនការសហប្រតិបត្តិការវប្បធម៌ និងសិល្បៈរវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងក្រសួងវប្បធម៌ និងសិល្បៈកម្ពុជា ដំណាក់កាល ២០២៣-២០២៧ សំដៅ​បង្កើតមូលដ្ឋានគ្រឹះសម្រាប់បន្តការជួបប្រាស្រ័យផ្នែកវប្បធម៌នាពេលខាងមុខ។ ព្រឹត្តិការណ៍សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឬសប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅពាក់កណ្តាលខែសីហា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺជាសកម្មភាពវប្បធម៌ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា ហើយអបអរសាទរឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា- វៀតណាមឆ្នាំ២០២២ ព្រមទាំងរួមចំណែកពង្រឹងចំណងមិត្តភាព សាមគ្គីភាព ការយល់ដឹងគ្នាទៅវិញទៅមក ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ។

ព័ត៌មានផ្សេងមួយទៀតដែលទទួលបានការយកចិត្តទុកដាក់ជាច្រើនពីសំណាក់មិត្តអ្នកស្តាប់និងមិត្តអ្នកអានក្នុងសប្តាហ៍កន្លងទៅ គឺការដែលវៀតណាម និងកម្ពុជា បានសម្របសម្រួលគ្នារៀបចំសន្និសីទអន្តរជាតិអំពី ការកសាងខ្សែព្រំដែនវៀតណាម-កម្ពុជា សន្តិភាព មិត្តភាព សហប្រតិបត្តិការដើម្បីការអភិវឌ្ឍ លើកទី៦ ឆ្នាំ២០២២។ មិត្តអ្នកស្ដាប់ ស៊ុន ផល អតីតនិស្សិតកម្ពុជានៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយ បានធ្វើអត្ថាធិប្បាយថា៖ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ឆ្លងកាត់ខេត្តចំនួន ១០ នៅប្រទេសនីមួយៗ មានតួនាទីដ៏សែនសំខាន់ មិនត្រឹមតែលើវិស័យការពារជាតិ សន្តិសុខប៉ុណ្ណោះ ប៉ុន្តែថែមទាំងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការជួបប្រាស្រ័យវប្បធម៌រវាងប្រជាជននៅសង្ខាងខ្សែព្រំដែនទៀតផង។ ខ្សែព្រំដែនសន្តិភាព មិត្តភាព ពិតប្រាកដជានឹងរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិនៃប្រទេសនីមួយៗ ក៏ដូចជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីនាំកម្ពុជានិងវៀតណាមអភិវឌ្ឍន៍រួមគ្នា នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! នាថ្ងៃទី ២០ កញ្ញា កន្លងទៅ នៅខេត្ត An Giang គណៈ​កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានសម្របសម្រួលរៀបចំសន្និសីទអន្តរជាតិស្ដីពី ការកសាងខ្សែព្រំដែនវៀតណាម-កម្ពុជា សន្តិភាព មិត្តភាព សហប្រតិបត្តិការដើម្បីការអភិវឌ្ឍ លើកទី៦ឆ្នាំ២០២២។ ក្នុងសន្និសីទនេះ ភាគីទាំងពីរបានឯកភាពលើការបង្កើនការឃោសនា និងផ្សព្វផ្សាយអំពីអត្ថន័យ សារៈសំខាន់ និងខ្លឹមសារនៃឯកសារច្បាប់ចំនួនពីរ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៩ ដែលទទួលស្គាល់សមិទ្ធិផលក្នុងការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនសម្រេចបានប្រហែល ៨៤% វាងប្រទេសទាំងពីរ និងការងារគ្រប់គ្រងព្រំដែនតាមឯកសារដែលបានចុះហត្ថលេខា ទៅកាន់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសប្រជាជននៅតាមព្រំដែន និងកងកម្លាំងដែលចូលរួមផ្ទាល់ក្នុងការងារព្រំដែនគោក​វៀតណាម-កម្ពុជា សំដៅបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនចំនួន ១៦% នៅសេសសល់។ ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមតំបន់ព្រំដែន ភាគីទាំងពីរបានឯកភាពគ្នាលើការចលនា លើកទឹកចិត្ត និងដើរតួជាស្ពានសម្រាប់ធុរកិច្ច និងសហគ្រិននៃប្រទេសទាំងពីរក្នុងការវិនិយោគ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តំបន់សេដ្ឋកិច្ច និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅតាមច្រកទ្វារព្រំដែន គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។ ល។

លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ខាងលើនេះគឺជាមតិយោបល់និងការចែករំលែករបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអាន ដែលបានផ្ញើរមកកាន់កម្មវិធីក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាមតិយោបល់ជាច្រើនថែមទៀតពីសំណាក់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់ប្រិយមិត្ត សូមផ្ញើរមកកាន់យើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖vov5khmer@gmail.com

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការអភិវឌ្ឍទីក្រុងគឺជាកិច្ចការរួមរបស់គ្រប់កម្រិតនិងគ្រប់វិស័យ

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការអភិវឌ្ឍទីក្រុងគឺជាកិច្ចការរួមរបស់គ្រប់កម្រិតនិងគ្រប់វិស័យ

សន្និសីទនេះធ្វើឡើងក្នុងទម្រង់ជាការរួមបញ្ចូលគ្នាដោយផ្ទាល់និងតាមអនឡាញ ដោយតភ្ជាប់ បញ្តាញពីទីស្នាក់ការរដ្ឋាភិបាល ជាមួយទីស្នាក់ការកណ្តាលនៃខេត្ត-ក្រុងចំណុះមជ្ឈិម ចំនួន ៦៣ ទូទាំងប្រទេស។

Top