• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាណាដាអំពាវនាវឱ្យមានការគោរពតាម UNCLOS ក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត

នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្នុងសេចក្តីថ្លែងការណ៍ក្នុងឱកាសខួប ៥ ឆ្នាំនៃតុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) នៅទីក្រុងឡាអេ (ហូល្លង់) ចេញសាលដីការសម្រេចលើករណីហ្វីលីពីនប្រឆាំងនឹងចិនទាក់ទងនឹងជម្លោះនៅសមុទ្រខាងកើត (១២ កក្កដា ២០១៦) ក្រសួងការបរទេសកាណាដាបានបញ្ជាក់ជាថ្មីពីតម្រូវការសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្ត តាមសេចក្តីសម្រេចនេះ។ ទន្ទឹមនឹងនោះ សេចក្តីប្រកាសនេះក៏បានសង្កត់ធ្ងន់ថា សាលដីការសម្រេចនេះគឺជា “ព្រឹត្តិការណ៍ដ៏មានអត្ថន័យនិងជាមូលដ្ឋានមានផលប្រយោជន៍សម្រាប់ការដោះស្រាយជំលោះ ដោយសន្តិវិធីនៅសមុទ្រខាងកើត”។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាណាដាបានអំពាវនាវឱ្យប្រទេសទាំងអស់ គោរពតាមរាល់ការសន្យាដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា កាណាដាគាំទ្ររាល់សិទ្ធិពាណិជ្ជកម្មដែនសមុទ្រនិងអាកាសចរណ៍ក៏ដូចជាសិទ្ធិអធិបតេយ្យនិងយុត្តាធិការរបស់បណ្តាប្រទេសដែលជាប់នឹងសមុទ្រខាងកើត ដែលត្រូវបានអនុវត្តន៍ស្របតាមច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top