• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាង និងអភិវឌ្ឍន៍តំបន់ Tay Nguyen ប្រកបដោយភាពសុខដុម សមស្របលើ សសរស្តម្ភចំនួន ៤ គឺសេដ្ឋកិច្ច សង្គម បរិស្ថាន និងការពារជាតិសន្តិសុខ

តំបន់ Tay Nguyen អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ។ ផ្លាស់ប្តូរការគិតពីផលិតកម្មកសិកម្មទៅជាសេដ្ឋកិច្ចកសិកម្ម។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ VNA)  

អញ្ជើញថ្លែងក្នុងសន្និសីទបូកសរុបនៃការអនុវត្តន៍សេចក្តីសម្រេចចិត្ត (លេខ ១០-NQ/TW) ចុះថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០០២ និងសេចក្តីសន្និដ្ឋាន (លេខ ១២-NQ/TW) ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១១ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានារការពារជាតិសន្តិសុខតំបន់ Tay Nguyen នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ការកសាង និងអភិវឌ្ឍន៍តំបន់ Tay Nguyen ប្រកបដោយភាពសុខដុម សមស្របលើសសរស្តម្ភចំនួន ៤ គឺសេដ្ឋកិច្ច សង្គម បរិស្ថាន និងការពារជាតិសន្តិសុខ។ ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព បន្សាំនឹងការប្រែប្រួលអាកាសធាតុ ពង្រីកគុណសម្បត្តិដ៏វិសេសវិសាលនៃមូលដ្ឋាននីមួយៗ។ ជំរុញការតភ្ជាប់តំបន់ និងក្នុងតំបន់ តភ្ជាប់យ៉ាងជិតស្និទ្ធជាមួយតំបន់ឆ្នេរសមុទ្រ Trung Bo ខាងត្បូង និងតំបន់ណាមបូខាងកើត។ តភ្ជាប់យ៉ាងឆាប់រហ័សជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗនៃប្រទេស អនុតំបន់មេគង្គ និងតំបន់ត្រីកោណអភិវឌ្ឍន៍វៀតណាម-ឡាវ-កម្ពុជា។ អភិវឌ្ឍតំបន់ Tay Nguyen យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព យកមនុស្សជាមជ្ឈភាព ហើយជាកម្លាំងចលករដើម្បីអភិវឌ្ឍន៍ ហើយយកវប្បធម៌ជាមូលដ្ឋានគ្រឹះ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ តំបន់ Tay Nguyen អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ។ ផ្លាស់ប្តូរការគិតពីផលិតកម្មកសិកម្មទៅជាសេដ្ឋកិច្ចកសិកម្ម ក្នុងនោះបង្កើតផលិតផលកសិកម្មដែលមានពាណិជ្ជសញ្ញាអន្តរជាតិ។ហេដ្ឋារចនាសម្ព័ន្ធទំនើប និងព្រមៗគ្នា ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍គឺជាមូលដ្ឋានដ៏សំខាន់។ លើលពីនេះទៅទៀត កសាងផែនការអភិវឌ្ឍន៍តំបន់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ក្នុងទិសដៅបៃតង វិលជុំ ពោរពេញទៅដោយអត្តសញ្ញាណ ដោយផ្អែកលើកត្តាមនុស្ស វប្បធម៌ ទឹកដី និងព្រៃឈើរបស់តំបន់ Tay Nguyen ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top