• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងរដ្ឋាភិបាលអេឡិចត្រូនិកគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់វៀតណាម

 នាយករដ្ឋមន្រ្តី ប្រធានខុទ្ទការល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បាន​ចូល​រួម​និង​ថ្លែង​មតិ​នៅក្នុង​ពិធីបើក​កិច្ចប្រជុំនិទាឃរដូវឆ្នាំ ២០១៩ ដែលរៀបចំដោយធ​នាគារពិភពលោក (WB)​ ស្តីពីអភិបាល​កិច្ច​ឌីជីថល​និង​ការអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល នៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក នាថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០១៩។ ​
 
លោក Mai Tien Dung បាននិយាយថា ការអនុវត្តកម្មវិធីបច្ចេកវិទ្យាព័ត៌មាន​និងការ​កសាង​រដ្ឋាភិបាល​អេឡិច​ត្រូ​នៅ​វៀត​ណាម បានចាប់ផ្តើមនាឆ្នាំ ២​០០០ ហើយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន​។ នៅក្នុងបរិបទ​នៃបដិវត្តន៍​ឧស្សាហកម្ម ៤.០ រដ្ឋាភិបាល វៀ​តណាមបានប្តេជ្ញាកសាងរដ្ឋាភិបាលអេឡិច​ត្រូនិក និងឆ្ពោះទៅ​រករដ្ឋាភិបាល​ឌីជី ថល ឆ្ពោះទៅសង្គមឌីជីថលនិងសេដ្ឋកិច្ចឌីជីថល ជាអាទិភាពមួយក្នុងដំ​ណាក់កាល ២០១៦ - ២​០២០ ដើម្បី​បង្កើតគ្រឹះដ៏រឹងមាំ សម្រាប់ការផ្លាស់ប្តូរឌីជីថលដ៏ទូលំទូលាយក្នុងដំ​ណាក់កាល ២០២១-២០៣០។
 
លោក Mai Tien Dung បានអះអាងថា វៀតណាមមាន​ឆន្ទៈ ចែករំលែក​មេរៀន​និង​ភាព​ជោគ​ជ័យ​ក៏ដូច​ជាគំហិត​ក្នុងការ​អនុវត្តរដ្ឋាភិបាលអេឡិចត្រូនិក ជាមួយបណ្តាប្រទេសនិងអង្គការនានាដែ​លត្រូវការផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top