• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងនិងសុក្រឹតនីតិរដ្ឋត្រូវធានាថាប្រទេសជាតិអភិវឌ្ឍន៍យ៉ាងល្អប្រសើរបំផុត

លោកប្រធានរដ្ឋ Nguyen Xuan Phuc (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំការធ្វើកំណែទម្រង់យុត្តិធម៌មជ្ឈឹម និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង “យុទ្ធសាស្រ្តកសាង និងសុក្រឹតនីតិរដ្ឋ សង្គមនិយមវៀតណាម ដល់ឆ្នាំ ២០៣០ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥” បានដឹកនាំកិច្ចប្រជុំ ផ្ដល់មតិយោបល់ស្ដីពីផែនការការកសាងគម្រោង។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ  លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការត្រៀមរៀបចំគម្រោងនេះគឺជាភារកិច្ចដ៏សំខាន់ ដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សបានដាក់ចេញ ដូច្នេះហើយ ចាំបាច់ត្រូវកំណត់វិសាលភាពនិងពេលវេលានៃគំរោង។ ការកសាងខ្លឹមសារនៃគម្រោងត្រូវមានវិធីសាស្ត្រអភិក្រម ដោយធានាវិទ្យាសាស្ត្រ ហើយមានចខុវិស័យវែងឆ្ងាយដល់ឆ្នាំ ២០៤៥ ផ្លាស់ប្ដូរថ្មី និងសមស្របនឹងនិន្នាការអភិវឌ្ឍន៍ ដោយផ្អែកលើមូលដ្ឋានសិក្សាស្រាវជ្រាវស្ថានភាពក្នុងប្រទេស និងអន្តរជាតិ។ លោកបានសង្កត់ធ្ងន់ថា៖ “គម្រោងនេះចាំបាច់ត្រូវជ្រួតជ្រាបមនោគមវិជ្ជាហូជីមិញស្ដីពីនីតិរដ្ឋនៅវៀតណាមយ៉ាងច្បាស់លាស់បន្ថែមទៀត នោះគឺរដ្ឋរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ហើយមានការឃ្លាំមើលរបស់ប្រជាជន គោរពសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន និងការពារសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ។ មនោគមវិជ្ជាហូជីមិញស្ដីពីនីតិរដ្ឋត្រូវបន្តជ្រួតជ្រាបដោយដាច់ខាតលើគ្រប់ជ្រុងជ្រោយក្នុងការកសាង និងសុក្រឹតនីតិរដ្ឋសង្គមនិយមនៅវៀតណាម។ ទន្ទឹមនឹងនេះ ចាំបាច់ត្រូវបង្ហាញយ៉ាងច្បាស់លាស់នូវស្មារតីភាពជាអ្នកដឹកនាំរបស់បក្សស្ដីពីការកសាង សុក្រឹតនីតិរដ្ឋ។ ជាពិសេស ត្រូវលើកសំណើរអំពីសំណូមពរ ទស្សនៈដឹកនាំ ភារកិច្ចដំណោះស្រាយជាក់ស្ដែង ក្នុងការសាង និងសុក្រឹតនីតិរដ្ឋសង្គមនិយមនៅវៀតណាម រាល់ឥទ្ធិពលរបស់គម្រោងចំពោះប្រទេសជាតិនៅពេលអនុវត្តន៍ ព្រមទាំងត្រូវធានាបម្រើការដឹកនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងល្អប្រើសើរបំផុត ក្រោមការដឹកនាំរបស់បក្សផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top