ព័ត៌មាន
កសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ស៊ីជម្រៅ ជាក់ស្ដែង និងប្រកបដោយមានប្រសិទ្ធភាព
កសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ស៊ីជម្រៅ ជាក់ស្ដែង និងប្រកបដោយមានប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអះអាងដូច្នេះក្នុងសម័យប្រជុំពេញអង្គ នៃវេទិកាសេដ្ឋកិច្ចវៀតណាមលើកទី៥ ក្រោមប្រធានបទ “សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៣៖ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យភាពដ៏ធំៗ ជំនះលើរាល់បញ្ហាប្រឈម” បានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៨ ធ្នូនៅទីក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ឆ្នាំ ២០២៣ ស្ថានភាពពិភពលោកត្រូវបានព្យាករណ៍ថានឹងបន្តមានភាពស្មុគស្មាញ និងពិបាកទាយទុកជាមុន។ នៅក្នុងប្រទេស ឱកាស កាលានកុវត្តភាព និងការលំបាក បញ្ហាប្រឈមបានប្រទាក់ប្រឡាគ្នា ប៉ុន្តែការលំបាក និងបញ្ហាប្រឈមមានច្រើនជាង។ ក្នុងស្មារតី "សមាគ្គីភាព វិន័យ ឬទ្ធានុភាព បត់បែន នវានុវត្តនភាព ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព” លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន និងសារាចររបស់បក្ស រដ្ឋសភា រដ្ឋាភិបាល និងរបស់លោកនាយករដ្ឋមន្ត្រីស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
អំពីភារកិច្ច និងដំណោះស្រាយជាក់លាក់ លោកនាយករដ្ឋមន្ត្រីបានដឹកនាំការអនុវត្តគោលនយោបាយរូបិយវត្ថុយ៉ាងម៉ឺងម៉ាត់ បត់ បែននិងប្រកបដោយមានប្រសិទ្ធភាព សម្របសម្រួលយ៉ាងជិតស្និទ្ធ និងសមស្របជាមួយគោលនយោបាយសារពើពន្ធ និងគោលនយោបាយផ្សេងទៀត ធានានូវប្រសិទ្ធភាព សមស្រប និងឆ្លើយតបតាមតម្រូវការជាក់ស្តែង។ យកចិត្តទុកដាក់លើការធានាឱ្យមានតុល្យភាពធំៗនៃសេដ្ឋកិច្ច និងការអភិវឌ្ឍទីផ្សារប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ អនុវត្តន៍ការងារធានាសន្តិសុខសង្គមឱ្យបានល្អ; បង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងអវិជ្ជមាន។ រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព; ពង្រឹង និងពង្រីកការពារជាតិ និងសន្តិសុខ។ ទន្ទឹមនឹងនោះ អនុវត្តន៍គោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្ម ធ្វើជាមិត្តល្អ ដៃគូគួរឲ្យទុកចិត្តហើយជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។
ក៏នៅក្នុងវេទិកាសេដ្ឋកិច្ចវៀតណាមលើកទី៥ ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានមានប្រសាសន៍ថា សេដ្ឋកិច្ចវៀតណាមមានការស្ដារឡើងវិញយ៉ាងរឹងមាំ ជំនះលើផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ ១៩ និងទទួលបានសន្ទុះកំណើនឡើងវិញ។ កំណើន GDP ត្រូវបានគេរំពឹងថានឹងសម្រេចបានជាង ៨% ក្នុងឆ្នាំ ២០២២ ផងដែរ៕