• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មាភិបាលនិងយុទ្ធជនជាង៧.០០០នាក់ចូលរួមការហាត់សមជាលើកដំបូងសម្រាប់ពិធីព្យុហយាត្រា

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ យុទ្ធជនជាង ៧០០០ នាក់នៅទីតាំងចំនួន ៣ ក្នុងទីក្រុង ហាណូយ រួមមាន៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ Mieu Mon សកលវិទ្យា ល័យជាតិហាណូយ និងភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិ វៀតណាមបានចូលរួម វគ្គហាត់សមប្រមូលផ្ដុំគ្នា ដើម្បីត្រៀមរៀបចំសម្រាប់ពិធីព្យុហយាត្រារំលឹកខួប ៨០ ឆ្នាំ នៃបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ សីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ១៩ សីហា ឆ្នាំ២០២៥ និងទិវា បុណ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥)។
ផែនតន្ត្រីយោធាស្ត្រីចូលរួមក្នុងការហាត់សមរួម។ រូបថត៖ Trong Duc/VNA

នៅក្នុងវគ្គហាត់ កងកម្លាំងមកពីតំបន់ទាំង៣ បានផ្តោតសំខាន់លើការហ្វឹកហាត់ ខ្លឹមសារមូលដ្ឋាន តាមលទ្ធផលហ្វឹកហ្វឺននាពេលកន្លងមក សំដៅកែលម្អបច្ចេកទេស លើកកំពស់ភាពស្មើគ្នា និងភាពត្រឹមត្រូវក្នុងផែនដង្ហែក្បួននីមួយៗ និងត្រៀមរៀបចំឱ្យ បានល្អសម្រាប់វគ្គហាត់សមប្រមូលផ្ដុំគ្នាពេញលេញនាពេលខាងមុខ។ បើធៀបនឹង ពិធីព្យុហយាត្រាក្នុងឱកាសរំលឹកខួប ៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu និងខួប ៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិ ចំនួនផែនដង្ហែក្បួន និងចំនួនកម្មាភិបាល យុទ្ធជនដែល ចូលរួមក្នុងពិធីព្យុហយាត្រាលើកនេះបានកើនឡើង។ ក្នុងនោះកងទ័ពមានផែនចំនួន៣៨ ជាមួយនឹងកម្មាភិបាលនិងយុទ្ធជនជាង ៧៤០០នាក់។

អញ្ជើញត្រួតពិនិត្យវគ្គហាត់សម លោកឧត្តមសេនីយ៍ត្រី Vu Viet Hung ប្រធាន ស្នងការហ្វឹកហ្វឺនយោធា - សាលារៀន (អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម) អនុប្រធានអនុគណៈកម្មាធិការរៀបចំពិធីព្យុហយាត្រា បានឲ្យដឹងថា ក្រោយពីការ ហ្វឹកហ្វឺនរយៈពេលជិត ២០ ថ្ងៃ នេះជាលើកទីមួយហើយផែនដង្ហែក្បួនក្រោមការទទួល បន្ទុករបស់ក្រសួងការពារប្រទេស ធ្វើការហាត់សមប្រមូលផ្ដុំគ្នា។ ការរៀបចំការហាត់ សមរួមគ្នា គឺដើម្បីជួយឱ្យកងកម្លាំងស៊ាំនឹងលក្ខខណ្ឌអាកាសធាតុ សណ្ឋានដី និង សម្របសម្រួលដោយរលូនជាមួយផែនផ្សេងទៀត ត្រៀមរៀបចំឱ្យបានហ្មត់ចត់សម្រាប់ ពិធីព្យុហយាត្រាទ្រង់ទ្រាយធំនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នេះគឺជាដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឋានៈថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី ជាដៃគូដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។

Top