• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី "មានមោទនភាពជាជនវៀតណាមឆ្នាំ ២០២៦"៖ ភ្ជាប់អនុស្សាវរីយ៍ប្រវត្តិសាស្ត្រ និងរឹតបន្តឹងកម្លាំងផែនមហាសាមគ្គី

នាយប់ថ្ងៃទី ១ ខែវិច្ឆិកា នៅពហុកីឡដ្ឋានខេត្តថៃង្វៀន នាយកដ្ឋានឃោសនាអប់រំមជ្ឈិម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្តថៃង្វៀន រៀបចំការប្រគំតន្ត្រីជាតិ "តភ្ជាប់រង្វង់ដៃធំ"។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកទស្សនាប្រមាណ ២៥.០០០ នាក់។

ការប្រគំតន្ត្រី “មានមោទនភាពជាជនជាតិវៀតណាម ២០២៦” ក្រោមប្រធានបទ “តភ្ជាប់រង្វង់ដៃធំ” (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

កម្មវិធីនេះបានចែកជាបីផ្នែក៖ ដោយបង្ហាញឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ គោរពប្រពៃណីស្នេហាជាតិ កម្លាំងផែនមហាសាមគ្គីជនជាតិទាំងមូល និងសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសជាតិដ៏រុងរឿងនិងសុភមង្គល។ ដោយមានការចូលរួមពីសិល្បករល្បីៗជាច្រើន កម្មវិធីត្រូវបានរៀបចំយ៉ាងប្រណិត ដោយរួមបញ្ចូលគ្នានូវទម្រង់សិល្បៈចម្រុះ បង្កើតជាលំហសម្តែងដ៏សម្បូរបែប ផ្សព្វផ្សាយមោទនភាពជាតិ និងស្មារតីសាមគ្គីភាព។

នៅក្នុងកម្មវិធី ទស្សនិកជនបានរីករាយនឹងបទចម្រៀងពិរោះៗ។ ចំណុចលេចធ្លោគឺពិធីដង្ហែរភ្លើងបដិវត្តន៍ប្រពៃណីពីតំបន់សុវត្ថិភាពឌីញ ហ័រ របស់អតីតយុទ្ធជន ប្រគល់ទៅឱ្យតំណាងយុវជនជំនាន់ក្រោយ ដើម្បីដុតភ្លើងពិធីនៅពហុកីឡដ្ឋាន ថៃ ​ង្វៀន៕

តាម vovworld.vn/km-KH

វេទិកាផែនទីឌីជីថលវប្បធម៌វៀតណាមរួមចំណែកដល់ការផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះមាតុភូមិនិងប្រទេសជាតិ

វេទិកាផែនទីឌីជីថលវប្បធម៌វៀតណាមរួមចំណែកដល់ការផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះមាតុភូមិនិងប្រទេសជាតិ

វេទិកាផែនទីឌីជីថលវប្បធម៌វៀតណាម (CMAP) ត្រូវបានសម្ពោធជាផ្លូវការកាលពីយប់ ថ្ងៃទី ១ ខែវិច្ឆិកា នៅទីតាំងបេតិកភ័ណ្ឌជាតិពិសេសវ៉ាន់ មៀវ- គួកទឺយ៉ាម (Van Mieu-Quoc Tu Giam) ក្នុងទីក្រុងហាណូយ។

Top