• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី “កងឆ្មាំសមុទ្រវៀតណាម និងមិត្ត”

“រួមដៃគ្នាដើម្បីដែនសមុទ្រសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព” គឺជាសារដែលកម្មវិធី “កងឆ្មាំសមុទ្រវៀតណាម និងមិត្ត” លើកដំបូងក្នុងឆ្នាំ ២០២២ ផ្ញើទៅកាន់បណ្តាប្រទេសជាប់ឆ្នេរសមុទ្រ និង បុគ្គល អង្គការ ទាក់ទងនានា។

នាយប់ថ្ងៃទី១០ ខែធ្នូ នៅសាលប្រជុំក្រសួងការពារជាតិវៀតណាម កម្មវិធី កងឆ្មាំសមុទ្រវៀតណាម និងមិត្តបានប្រព្រឹត្តិទៅជាផ្លូវការ។ នេះគឺជាសកម្មភាពកិច្ចការបរទេស ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីឯកភាព ហើយត្រូវបានក្រសួងការពារជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំបញ្ជាការដ្ឋានកងឆ្មាំសមុទ្រវៀតណាមសម្របសម្រួលជាមួយមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍កងទ័ព និងអង្គភាពពាក់ព័ន្ធនានារៀបចំឡើង។ អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមានលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិ; លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការ - អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងតំណាងក្រសួង ស្ថាប័នមជ្ឈិម និងខេត្តជាប់មាត់សមុទ្រមួយចំនួន។ ជាពិសេស មានវត្តមានកងកម្លាំងអនុវត្តច្បាប់ដែនសមុទ្រ មកពី៦ប្រទេស គឺចិន ឥណ្ឌូនេស៊ី កម្ពុជា ហ្វីលីពីន ថៃ និងអនុព័ន្ធការពារជាតិម៉ាឡេស៊ី នៅវៀតណាម។

រួមដៃគ្នាដើម្បីដែនសមុទ្រសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពគឺជាសារដែលកម្មវិធី កងឆ្មាំសមុទ្រវៀតណាម និងមិត្តលើកដំបូងក្នុងឆ្នាំ ២០២២ ផ្ញើទៅកាន់បណ្តាប្រទេសជាប់ឆ្នេរសមុទ្រ និង បុគ្គល អង្គការ ទាក់ទងនានា។ ជាពិសេស បង្ហាញពីការប្តេជ្ញាចិត្ត និងការឯកភាពគ្នារបស់កងកម្លាំងអនុវត្តច្បាប់ដែនសមុទ្រនៃប្រទេសដែលចូលរួមកម្មវិធី។ វត្តមានរបស់កងកម្លាំងអនុវត្តន៍ច្បាប់ដែនសមុទ្រនៃប្រទេសជាប់ព្រំដែនវៀតណាមក្នុងកម្មវិធីផ្លាស់ប្តូរ "កងឆ្មាំសមុទ្រវៀតណាម និងមិត្ត " លើកដំបូង ឆ្នាំ ២០២២ បានបង្ហាញពីការឯកភាពគ្នា រួមដៃគ្នា រួមចំណែកដើម្បីសមុទ្រ - មហាសមុទ្រសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top