• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី​លុប​បំបាត់​ផ្ទះ​បណ្ដោះ​អាសន្ន និង​​ផ្ទះទ្រុឌទ្រោម​សម្រេច​បាន ៩៥,៣%

មកទល់ពេលនេះ នៅទូទាំងប្រទេសបានគាំទ្រការសាងសង់ និងជួសជុលផ្ទះសម្បែងជាង ២៦៤.០០០ខ្នង ក្នុងនោះ ខេត្ត-ក្រុងជាច្រើន សម្រេចបាននូវអត្រាខ្ពស់ ឬមុនកាលវិភាគ។

នេះជាព័ត៌មានដែលលោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (VFF) បានប្រកាសក្នុងសន្និសីទលើកទី ៤ នៃគណៈប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអាណត្តិ ១០ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ៩ កក្កដា នៅទីក្រុងហាណូយ។

លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ រូបថត៖ Hà Nam/VOV1

យោងតាមរបាយការណ៍នៅក្នុងសន្និសីទនេះ គិតត្រឹមដើមខែកក្កដាឆ្នាំនេះ ប្រទេស​ទាំងមូលបានគាំទ្រការសាងសង់ និងជួសជុលផ្ទះចំនួន ២៦៤.០០០/២៦៤.០០០ខ្នង ត្រូវនឹង ៩៥,៣%។ ខេត្តក្រុងជាច្រើនបានសម្រេចបានអត្រាខ្ពស់ ឬមុនកាលវិភាគ។ ខេត្តចំនួន ១៨ បានបញ្ចប់កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម ហើយខេត្តចំនួន១៦ទៀតនឹងបញ្ចប់ការ​សាងសង់ផ្ទះសម្រាប់ជនមានគុណូបការៈ មុនថ្ងៃទី២៧ កក្កដា និងបញ្ចប់កម្មវិធីទាំងស្រុងត្រឹមថ្ងៃទី៣១ ខែសីហា។ លោក Do Van Chien បានបញ្ជាក់ថា៖ “យើងបានរៀបចំ និងអនុវត្តដោយជោគជ័យនូវកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស ដើម្បីអបអរសាទរទិវាបុណ្យសំខាន់ៗនៅឆ្នាំ ២០២៥។ ដូច្នេះហើយ អាចនិយាយបានថា នេះជាចលនាប្រជាជនទាំងមួល ទូលំទូលាយ និងទូទាំងប្រទេស ដែលមនុស្សគ្រប់គ្នាចាត់ទុកថា ស្របនឹងទឹកចិត្តរបស់ប្រជាជន”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមលោក សុនសៃ ស៊ីផាន់ដូន និងបានអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី បី ចាប់ពីថ្ងៃទី ៧-៩ ខែមិថុនា ឆ្នាំ ២០២៦។

Top