• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈជាច្រើន បម្រើភ្ញៀវទេសចរក្នុងឱកាសមហោស្រពផ្កា Da Lat

នាយប់ថ្ងៃទី ៧ ធ្នូ កម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ "ពពក និងទឹក - វង់តន្ត្រីស៊ីមហ្វូនីស្វាគមន៍និទាឃរដូវ" បានប្រព្រឹត្តទៅនៅទីលាន Lam Vien (ទីក្រុង Da Lat ខេត្ត Lam Dong)។ នេះជាសកម្មភាពសំខាន់មួយនៃមហោស្រពផ្កា Da Lat លើកទី ១០ ឆ្នាំ ២០២៤។

កម្មវិធីនេះត្រូវបានមន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញ សហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong រៀបចំឡើង និងបើកទ្វាដោយសេរី សម្រាប់ភ្ញៀវទេសចរ និងប្រជាជនមកចូលរួម។

កម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ "ពពក និងទឹក - វង់តន្ត្រីស៊ីមហ្វូនីស្វាគមន៍និទាឃរដូវ" ។ រូបថត៖ Nguyen Dung/TTXVN

កម្មវិធីនេះ សំដៅលើកតម្កើងភាពស្រស់ស្អាតនៃព្រៃភ្នំដ៏ធំល្វឹងល្វើយនៃ ខេត្ត Lam Dong និងសម្រស់នៃទីក្រុងជាប់ដងទន្លេមួយរបស់ទីក្រុងហូជីមិញ ដូចជាបទភ្លេងស៊ីមហ្វូនីមួយ ដែលរួមបញ្ចូលគ្នារវាងពពក មេឃ និងផ្ទៃទឹក។ កម្មវិធីនេះក៏បង្ហាញពីសេចក្ដីស្នេហាមាតុប្រទេស តាមរយៈការសំដែងសិល្បៈដ៏សម្បូរបែបផងដែរ។     

ក្នុងក្របខ័ណ្ឌនៃមហោស្រពផ្កា Da Lat (ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៣១ ខែធ្នូ) នៅទីក្រុង Da Lat ខេត្ត Lam Dong កម្មវិធីសិល្បៈ និងតន្ត្រីជាច្រើនត្រូវបានរៀបចំឡើងដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top