នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២
សមាគមមិត្តភាពវៀតណាម-កម្ពុជា សហភាពអង្គការមិត្តភាពវៀតណាម
សហការជាមួយសមាគមមិត្តភាពកម្ពុជា-វៀតណាម និងខេត្ត Binh Phuoc ដើម្បីរៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាព
និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើក ទី ៥។
នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពក្នុងឱកាសរំលឹក ខួបលើកទី ៥៥
នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា។ អញ្ជើញចូលរួម
និងថ្លែងមតិក្នុងកម្មវិធីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh
Minh បានសង្កត់ធ្ងន់ថា
វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹង
និងអភិវឌ្ឍន៍ទំនាក់ទំនង “អ្នកជិតខាងល្អ
មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ជាមួយកម្ពុជា។
ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវការផ្លាស់ប្តូរដ៏ស្មុគស្មាញ
និងមិនអាចទាយទុកជាមុនបាន ប្រទេសទាំងពីរកាន់តែយល់ដឹងអំពីសារៈ សំខាន់ជាយុទ្ធសាស្ត្រ
និងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-កម្ពុជា ក្នុងបុព្វហេតុកសាង
និងអភិរក្សការពារមាតុភូមិនៃប្រទេសនីមួយៗ។
ក្នុងពិធីនេះ
លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី
ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម សង្ឃឹមថា នាពេលខាងមុខ
ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរថែមទៀត
ដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ដំណាក់កាល ២០២២-២០២៧។
ក្នុងក្របខ័ណ្ឌនៃកម្មវិធី គណៈប្រតិភូប្រជាជនទាំងពីរបានចូលរួមសន្និសីទបូកសរុបរយៈពេល ១០ ឆ្នាំនៃកម្មវិធី “បណ្តុះពន្លកមិត្តភាព” និងចែករំលែកនូវបទពិសោធន៍ក្នុងសកម្មភាពរវាងអង្គការមិត្តភាពប្រជាជនទាំងពីរ៕