• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា​យល់ព្រម​ជាមួយ​ថៃ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នៅ​ម៉ាឡេស៊ី​

កម្ពុជាបានយល់ព្រមជាផ្លូវការជាមួយនឹងសំណើរបស់ប្រទេសថៃក្នុងការជ្រើសរើសប្រទេសម៉ាឡេស៊ី ជាកន្លែងរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនចម្រុះ (GBC)នាពេលខាងមុខ រវាងប្រទេសទាំងពីរ សំដៅបង្កើតបរិយាកាសវិជ្ជមានសម្រាប់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីបន្ទាប់ពីជម្លោះព្រំដែន។

ក្នុងលិខិតផ្ញើជូនសមភាគីថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit នាថ្ងៃទី ៣១ កក្កដា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួនដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (GBC) ដោយកាលវិភាគ និងទីតាំងដែលស្នើឡើងដោយប្រទេសថៃ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៏បានស្នើឲ្យអញ្ជើញប្រទេសម៉ាឡេស៊ី អាមេរិក និងចិន ឲ្យចូលរួមកិច្ចប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ រូបថត៖ PV/VOV-ភ្នំពេញ

មុននោះ កាលពីថ្ងៃទី៣០ កក្កដា កម្ពុជាបានផ្ញើលិខិតអញ្ជើញប្រទេសថៃឲ្យចូលរួមកិច្ចប្រជុំ GBC នៅរាជធានីភ្នំពេញកាលពីថ្ងៃទី៤ សីហា ។ ប្រទេសថៃបានឆ្លើយតបជាវិជ្ជមាន ប៉ុន្តែបានស្នើឱ្យផ្លាស់ប្តូរទីតាំងនៃកិច្ចប្រជុំទៅប្រទេស ម៉ាឡេស៊ី និងអូសបន្លាយអំឡុងពេលពិភាក្សាពីថ្ងៃទី៤ ដល់ថ្ងៃទី៧ សីហា ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោកឡេ មិញ ហ៊ឹង៖ ធ្វើឱ្យផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព

នាយករដ្ឋមន្ត្រីលោកឡេ មិញ ហ៊ឹង៖ ធ្វើឱ្យផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព

បន្តកម្មវិធីនៃមហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នៅព្រឹកថ្ងៃទី៥ ខែមិថុនា នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង បានអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយគណៈប្រតិភូលើប្រធានបទ "សហជីពវៀតណាម រួមដំណើរជាមួយរដ្ឋាភិបាលក្នុងការលើកកំពស់ផលិតភាពការងារ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់"។

Top